-
ដំណើរចាកចេញ ១៧:៥, ៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ចូរទៅមុនបណ្ដាជនអ៊ីស្រាអែល ដោយនាំបុរសចាស់ទុំខ្លះទៅជាមួយ ហើយអ្នកត្រូវកាន់ដំបងដែលអ្នកវាយទឹកទន្លេនីល+ទៅជាមួយដែរ។ ៦ មើល! ខ្ញុំនឹងឈរនៅមុខអ្នកលើថ្មភ្នំហូរែប។ អ្នកត្រូវវាយថ្មនោះ រួចទឹកនឹងចេញមក ដើម្បីឲ្យបណ្ដាជនផឹក»។+ ម៉ូសេក៏ធ្វើដូច្នោះនៅខាងមុខពួកបុរសចាស់ទុំអ៊ីស្រាអែល។
-
-
ចម្រៀងសរសើរព្រះ ៧៨:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ លោកបំបែកថ្មនៅតំបន់ស្ងាត់ជ្រងំឲ្យចេញទឹក
រួចលោកឲ្យពួកគេផឹកទាល់តែឆ្អែត ដូចជាបានផឹកពីទឹកជ្រៅ។+
-
-
ចម្រៀងសរសើរព្រះ ១១៤:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ជាព្រះដែលធ្វើឲ្យថ្មទៅជាបឹងត្រែង
ហើយធ្វើឲ្យថ្មដ៏រឹងទៅជាប្រភពទឹក។+
-