-
ជំរឿនបណ្ដាជន ៦:២៣-២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ «ចូរប្រាប់អេរ៉ុននិងកូនប្រុសៗរបស់គាត់ថា៖ ‹អ្នករាល់គ្នាត្រូវឲ្យពរ+ដល់បណ្ដាជនអ៊ីស្រាអែលដូច្នេះថា៖
២៤ «សូមព្រះយេហូវ៉ាឲ្យពរដល់អ្នករាល់គ្នា+ ព្រមទាំងការពារអ្នករាល់គ្នា។
២៥ សូមព្រះយេហូវ៉ាមើលមកអ្នករាល់គ្នាដោយទឹកមុខរីករាយ+ ហើយសូមលោកពេញចិត្តនឹងអ្នករាល់គ្នា។
២៦ សូមព្រះយេហូវ៉ាបង្ហាញចិត្តសប្បុរសចំពោះអ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្ត»›។+
២៧ ពួកគេត្រូវប្រើនាមខ្ញុំពេលឲ្យពរដល់បណ្ដាជនអ៊ីស្រាអែល+ នោះខ្ញុំនឹងឲ្យពរដល់ពួកគេ»។+
-
-
ប្រវត្តិហេតុទី២ ៣០:២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ ក្រោយមក ពួកសង្ឃពីកុលសម្ព័ន្ធលេវីបានក្រោកឡើងជូនពរបណ្ដាជន+ ហើយព្រះបានឮសំឡេងនិងសេចក្ដីអធិដ្ឋានរបស់ពួកគេ ពីលំនៅបរិសុទ្ធរបស់លោកនៅស្ថានសួគ៌។
-