-
ការបំភ្លឺច្បាប់ ១៥:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ «បើបងប្អូនរបស់អ្នករាល់គ្នាធ្លាក់ខ្លួនក្រ នៅក្រុងណាមួយក្នុងទឹកដីដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានប្រគល់ឲ្យ នោះអ្នករាល់គ្នាមិនត្រូវមានចិត្តកំណាញ់ ឬធ្វើមិនដឹងមិនឮនឹងគាត់ឡើយ។+
-
-
លូកា ៦:៣៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៨ ចូរទម្លាប់ឲ្យគេ ហើយគេនឹងឲ្យអ្នកវិញ។+ ពួកគេនឹងចាក់មួយរង្វាល់ពេញចូលក្នុងថ្នក់អាវរបស់អ្នក ទាំងសង្កត់ ទាំងរលាក់ ហើយបន្ថែមទាល់តែហៀរទៀតផង។ ព្រោះអ្នកវាល់ឲ្យគេប៉ុនណា គេក៏នឹងវាល់ឲ្យអ្នកប៉ុណ្ណឹងដែរ»។
-
-
កូរិនថូសទី២ ៩:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ប៉ុន្តែ ក្នុងរឿងនេះ អ្នកដែលសាបព្រោះដោយត្បិតត្បៀតនឹងទទួលផលបានតិចតួច ហើយអ្នកដែលសាបព្រោះដោយបរិបូរនឹងប្រមូលផលបានបរិបូរ។+
-
-
យ៉ូហានទី១ ៣:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ប្រសិនបើអ្នកណាមានធនធានសម្រាប់ចិញ្ចឹមជីវិត ហើយសង្កេតឃើញបងប្អូនខ្លួនខ្វះខាត តែបែរជាមិនបង្ហាញចិត្តអាណិតមេត្តា តើអ្នកនោះអាចមានសេចក្ដីស្រឡាញ់ចំពោះព្រះដូចម្ដេចបាន?+
-