-
ការបំភ្លឺច្បាប់ ២០:១៦-១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ចំពោះបណ្ដាក្រុងរបស់ប្រជាជាតិទាំងនេះដែលព្រះយេហូវ៉ាបានប្រគល់ឲ្យអ្នករាល់គ្នាទុកជាមត៌ក អ្នករាល់គ្នាមិនត្រូវទុកឲ្យអ្នកណាម្នាក់*រួចជីវិតឡើយ។+ ១៧ ប៉ុន្តែ អ្នករាល់គ្នាត្រូវបំផ្លាញពួកគេចោលទាំងអស់ គឺជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស+ ដូចដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានបង្គាប់ ១៨ ដើម្បីកុំឲ្យពួកគេបង្រៀនអ្នករាល់គ្នាឲ្យធ្វើតាមការប្រព្រឹត្តដ៏គួរឲ្យស្អប់ខ្ពើម ដែលពួកគេធ្វើសម្រាប់ព្រះនានារបស់ពួកគេឡើយ។ ទង្វើនោះនឹងបណ្ដាលឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើខុសឆ្គងប្រឆាំងនឹងព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។+
-