-
អ្នកសម្រេចក្ដី ៧:២៤, ២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ គេឌានបានចាត់អ្នកនាំសារឲ្យទៅប្រាប់មនុស្សទាំងអស់ដែលនៅតំបន់ភ្នំស្រុកអេប្រាអ៊ីមថា៖ «ចូរនាំគ្នាចុះទៅវាយប្រហារពួកម៉ាឌាន ហើយចាប់យកដៃទន្លេទាំងប៉ុន្មានរហូតដល់បេតបារ៉ានិងទន្លេយ៉ូដាន់»។ ម្ល៉ោះហើយ ពួកបុរសទាំងអស់ពីកុលសម្ព័ន្ធអេប្រាអ៊ីមបានប្រមូលផ្ដុំគ្នា ហើយចាប់យកដៃទន្លេទាំងប៉ុន្មានរហូតដល់បេតបារ៉ានិងទន្លេយ៉ូដាន់។ ២៥ មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានចាប់អ្នកគ្រប់គ្រងទាំងពីរនាក់របស់ពួកម៉ាឌាន គឺអូរេប និងសៀប។ រួចពួកគេសម្លាប់អូរេបនៅលើថ្មធំមួយ ក្រោយមកគេហៅថ្មនោះថាថ្មអូរេប។+ ពួកគេសម្លាប់សៀបនៅកន្លែងជាន់ផ្លែទំពាំងបាយជូរយកទឹកធ្វើស្រា ក្រោយមកគេហៅកន្លែងនោះតាមឈ្មោះរបស់គាត់។ ពួកគេបន្តដេញតាមសម្លាប់ពួកម៉ាឌាន+ ហើយយកក្បាលរបស់អូរេបនិងក្បាលរបស់សៀប មកឲ្យគេឌាននៅតំបន់ទន្លេយ៉ូដាន់។
-