-
អ្នកសម្រេចក្ដី ៩:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ក្រោយមក អាប៊ីម៉ាឡិច+ជាកូនប្រុសយេរូបាល បានទៅជួបបងប្អូនខាងម្ដាយរបស់គាត់នៅក្រុងស៊ីគឹម ហើយនិយាយទៅពួកគេនិងក្រុមគ្រួសារទាំងអស់របស់ជីតាគាត់ថា៖ ២ «សូមអ្នករាល់គ្នាទៅសួរអ្នកដឹកនាំ*ទាំងអស់នៃក្រុងស៊ីគឹមថា៖ ‹តើពួកអ្នកគិតយ៉ាងណា? តើចង់ឲ្យកូនប្រុសទាំង៧០នាក់របស់យេរូបាល+គ្រប់គ្រងលើពួកអ្នក ឬចង់ឲ្យតែម្នាក់គ្រប់គ្រងលើពួកអ្នក? សូមចាំថា ខ្ញុំក៏ជាសាច់ញាតិរបស់ពួកអ្នកដែរ›»។
-
-
សាំយូអែលទី២ ១១:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ តើអ្នករាល់គ្នាមិនចាំទេឬ ថាអ្នកណាបានសម្លាប់អាប៊ីម៉ាឡិច+កូនប្រុសរបស់យេរូបេសេត?+ តើមិនមែនជាស្ត្រីម្នាក់ដែលបានទម្លាក់ត្បាល់កិនពីលើកំពែងក្រុងថេបេសបណ្ដាលឲ្យគាត់ស្លាប់ទេឬ? ហេតុអ្វីអ្នករាល់គ្នានៅតែចូលទៅជិតកំពែងក្រុងទៀត?›។ នោះអ្នកត្រូវឆ្លើយថា៖ ‹អ៊ូរីជនជាតិហេតដែលជាអ្នកបម្រើលោកក៏ស្លាប់ដែរ›»។
-