បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ភាសាសញ្ញាខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យេរេមា ២៥:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹លុះ​ចប់​៧០​ឆ្នាំ​ហើយ+ ខ្ញុំ​នឹង​ឲ្យ​ស្ដេច​ស្រុក​បាប៊ីឡូន​និង​ប្រជា​ជាតិ​នោះ​ទទួល​ខុស​ត្រូវ​ចំពោះ​ទោស​កំហុស​របស់​ខ្លួន+ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​ពួក​ខាល់ដេ​ទៅ​ជា​តំបន់​ស្ងាត់​ជ្រងំ​ជា​រៀង​រហូត។+

  • យេរេមា ២៩:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ខ្ញុំ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ‹ខ្ញុំ​នឹង​នាំ​យក​អ្នក​រាល់​គ្នា​និង​ជន​រួម​ជាតិ​ដែល​ជាប់​ជា​ឈ្លើយ ចេញ​ពី​ប្រជា​ជាតិ​នា​នា និង​ពី​កន្លែង​ដែល​ខ្ញុំ​បាន​កម្ចាត់​កម្ចាយ​អ្នក​រាល់​គ្នា។+ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ត្រឡប់​មក​ស្រុក​របស់​អ្នក​រាល់​គ្នា​វិញ គឺ​ជា​ទឹក​ដី​ដែល​ខ្ញុំ​បាន​បណ្ដេញ​អ្នក​រាល់​គ្នា›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។+

  • យេរេមា ៣៣:១០, ១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ស្ដី​អំពី​ក្រុង​យេរូសាឡិម​និង​ផ្លូវ​ទាំង​ប៉ុន្មាន​ក្នុង​ក្រុង​នេះ រួម​ទាំង​បណ្ដា​ក្រុង​ឯ​ទៀត​ក្នុង​ស្រុក​យូដា​ដែល​អ្នក​និយាយ​ថា ជា​កន្លែង​ដែល​គេ​បោះ​បង់​ចោល​ឲ្យ​នៅ​សូន្យ​ស្ងាត់​គ្មាន​មនុស្ស​ឬ​សត្វ​រស់​នៅ នោះ​នឹង​មាន​ឮសំឡេង​ម្ដង​ទៀត​នៅ​កន្លែង​ទាំង​នោះ ១១ គឺ​សំឡេង​សប្បាយ​រីករាយ និង​សំឡេង​ត្រេក​អរ+របស់​កូន​កំលោះ​កូន​ក្រមុំ និង​សំឡេង​ច្រៀង​សរសើរ​ថា​៖ ​«​ចូរ​ថ្លែង​អំណរ​គុណ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ ព្រោះ​ព្រះ​យេហូវ៉ា​លោក​ល្អ+ ហើយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​ដរាប!​»​›។+

      ​«​‹ពួក​គេ​នឹង​នាំ​គ្រឿង​បូជា​សម្រាប់​ថ្លែង​អំណរ​គុណ​មក​ជូន​ខ្ញុំ​ជា​យេហូវ៉ា​នៅ​ឯ​វិហារ+ ព្រោះ​ខ្ញុំ​នឹង​នាំ​ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​ត្រឡប់​មក​វិញ ហើយ​ធ្វើ​ឲ្យ​មាន​ស្ថានភាព​ដូច​ពី​មុន›។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​»។

សៀវភៅភាសាខ្មែរ (២០០០-២០២៥)
ចេញពីគណនី
ចូលគណនី
  • ភាសាសញ្ញាខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក