-
ដំណើរចាកចេញ ៣៥:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ បន្ទាប់មក អស់អ្នកដែលពេញចិត្ត+ជូនវិភាគទានដល់ព្រះយេហូវ៉ា បានយកវិភាគទានទាំងនោះមកជូន សម្រាប់ធ្វើត្រសាលជំនុំនិងសម្លៀកបំពាក់បរិសុទ្ធ ព្រមទាំងសម្រាប់កិច្ចបម្រើនៅទីនោះ។
-
-
ប្រវត្តិហេតុទី១ ២៩:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ បណ្ដាជនទាំងអស់រីករាយត្រេកអរ ព្រោះពួកគេបានជូនអំណោយដល់ព្រះយេហូវ៉ាយ៉ាងស្មោះអស់ពីចិត្ត+ ហើយស្ដេចដាវីឌក៏មានអំណរក្រៃលែងដែរ។
-
-
អែសរ៉ា ៧:១៤-១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ខ្ញុំនិងទីប្រឹក្សា៧នាក់ ចាត់អ្នកឲ្យទៅក្រុងយេរូសាឡិមនិងស្រុកយូដាដោយនាំយកច្បាប់របស់ព្រះនៃអ្នកទៅជាមួយ ហើយអ្នកត្រូវពិនិត្យមើលថាតើបណ្ដាជននៅទីនោះកំពុងធ្វើតាមច្បាប់ព្រះឬយ៉ាងណា។ ១៥ ចូរអ្នកនាំយកមាសប្រាក់ ដែលខ្ញុំនិងទីប្រឹក្សាខ្ញុំ បានជូនដោយស្ម័គ្រពីចិត្តដល់ព្រះនៃជនជាតិអ៊ីស្រាអែល ដែលអាស្រ័យនៅក្រុងយេរូសាឡិម។ ១៦ ចំណែកឯមាសប្រាក់ដែលអ្នកបានទទួលពីបណ្ដាខេត្តក្នុងស្រុកបាប៊ីឡូន ព្រមទាំងអំណោយដែលបណ្ដាជននិងពួកសង្ឃបានឲ្យដោយស្ម័គ្រពីចិត្តសម្រាប់វិហារព្រះដែលនៅក្រុងយេរូសាឡិមនោះ ចូរអ្នកយកទៅជាមួយផងដែរ។+
-