បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ភាសាសញ្ញាខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ៨:៦៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦៦ នៅ​ថ្ងៃ​បន្ទាប់​នោះ* គាត់​បាន​ឲ្យ​បណ្ដា​ជន​ត្រឡប់​ទៅ​វិញ ហើយ​ពួក​គេ​បាន​ជូន​ពរ​ដល់​ស្ដេច រួច​ក៏​ទៅ​ផ្ទះ​របស់​ពួក​គេ​រៀង​ខ្លួន ទាំង​មាន​ចិត្ត​ត្រេក​អរ​និង​សប្បាយ​រីក​រាយ ចំពោះ​ការ​ល្អ​ទាំង​ប៉ុន្មាន+ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដល់​ដាវីឌ​ជា​អ្នក​បម្រើ​លោក និង​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក។

  • ចម្រៀងសរសើរព្រះ ១៣:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៦ ខ្ញុំ​នឹង​ច្រៀង​ជូន​ព្រះ​យេហូវ៉ា ព្រោះ​លោក​បាន​ផ្ដល់​រង្វាន់​ជា​បរិបូរ​ដល់​ខ្ញុំ។+

  • ចម្រៀងសរសើរព្រះ ៣១:១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ លោក​ជា​ព្រះ​ដែល​ពេញ​ទៅ​ដោយ​គុណធម៌!+

      លោក​មាន​ពរ​ជា​ច្រើន​ទុក​សម្រាប់​អស់​អ្នក​ដែល​កោត​ខ្លាច​លោក+ គឺ​អស់​អ្នក​ដែល​ពឹង​ជ្រក​លោក

      លោក​បាន​បង្ហាញ​គុណធម៌​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់។+

  • អេសាយ ៦៣:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៧ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​អំពី​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេហូវ៉ា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់

      គឺ​ការ​ប្រព្រឹត្ត​ដ៏​គួរ​ឲ្យ​សរសើរ​តម្កើង​របស់​លោក

      ព្រោះ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ល្អ​ៗ​ជា​ច្រើន​ដើម្បី​យើង។+

      លោក​បាន​ធ្វើ​កិច្ច​ការ​ដ៏​ល្អ​គ្រប់​យ៉ាង​ដើម្បី​ពូជ​ពង្ស​អ៊ីស្រាអែល

      ដោយ​សារ​លោក​មាន​ចិត្ត​មេត្តា​ករុណា​និង​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់។

  • យេរេមា ៣១:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ពួក​គេ​នឹង​មក ហើយ​ស្រែក​អរ​សប្បាយ​នៅ​លើ​កំពូល​ភ្នំ​ស៊ីយ៉ូន+

      ពួក​គេ​នឹង​រីករាយ​ចំពោះ​អ្វី​ល្អ​ៗ​ដែល​មក​ពី​ព្រះ​យេហូវ៉ា

      គឺ​ផល​ស្រូវ ស្រា​ថ្មី+ និង​ប្រេង​អូលីវ ព្រម​ទាំង​ហ្វូង​ចៀម​និង​ហ្វូង​គោ​ល្អ​ៗ។+

      ពួក​គេ​នឹង​ប្រៀប​ដូច​ជា​សួន​ច្បារ​ដ៏​ស្រស់បំព្រង​ដែល​មាន​ទឹក​ស្រោច​ស្រព+

      ហើយ​ពួក​គេ​នឹង​លែង​ខ្សោយ​ទៀត​ហើយ​»។+

សៀវភៅភាសាខ្មែរ (២០០០-២០២៥)
ចេញពីគណនី
ចូលគណនី
  • ភាសាសញ្ញាខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក