-
ចម្រៀងសរសើរព្រះ ១៤៣:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ឱព្រះយេហូវ៉ា សូមរក្សាជីវិតរបស់ខ្ញុំដោយយល់ដល់នាមរបស់លោក។
សូមស្រោចស្រង់ខ្ញុំឲ្យរួចផុតពីទុក្ខលំបាក ដោយសារលោកសុចរិត។+
-
-
អេសេគាល ៣៦:២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ «ហេតុនេះ ចូរទៅប្រាប់ពូជពង្សអ៊ីស្រាអែលថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចតទៅ៖ «ឱពូជពង្សអ៊ីស្រាអែលអើយ! ខ្ញុំនឹងចាត់វិធានការយ៉ាងនេះ មិនមែនដោយយល់ដល់អ្នករាល់គ្នាទេ តែដោយយល់ដល់នាមបរិសុទ្ធរបស់ខ្ញុំវិញ ជានាមដែលអ្នករាល់គ្នាបានធ្វើឲ្យអាប់ឱននៅក្នុងចំណោមប្រជាជាតិនានាដែលអ្នករាល់គ្នាទៅរស់នៅនោះ»›។+
-
-
ដានីយ៉ែល ៩:១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ ឱព្រះយេហូវ៉ាអើយ! សូមលោកមេត្តាស្ដាប់ ហើយអភ័យទោសឲ្យយើងខ្ញុំផង។+ ឱព្រះយេហូវ៉ាអើយ! សូមលោកកុំព្រងើយកន្តើយឡើយ តែសូមចាត់វិធានការផង។ ឱព្រះយេហូវ៉ាជាព្រះនៃខ្ញុំអើយ! ដោយយល់ដល់នាមលោក និងក្រុងដែលតាងនាមលោក ព្រមទាំងយល់ដល់រាស្ត្រដែលជាតំណាងនាមលោក សូមលោកកុំបង្អែបង្អង់ឡើយ»។+
-