បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ភាសាសញ្ញាខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ៦២:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ឱ​ព្រះ​យេហូវ៉ា លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់+

      ព្រោះ​លោក​តប​ស្នង​មនុស្ស​ម្នាក់​ៗ​ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។+

  • អ្នកទូន្មាន ១១:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ឱ​យុវជន​អើយ ចូរ​សប្បាយ​កាល​ដែល​អ្នក​នៅ​ក្មេង​នៅ​ឡើយ។ ចូរ​ឲ្យ​ចិត្ត​របស់​អ្នក​ត្រេក​អរ​ក្នុង​គ្រា​យុវវ័យ។ ចូរ​ធ្វើ​តាម​ចិត្ត​ប៉ង​ប្រាថ្នា និង​ទៅ​កន្លែង​ណា​ដែល​អ្នក​ចង់​ទៅ។ ប៉ុន្តែ អ្នក​ត្រូវ​ដឹង​ថា​ព្រះ​ពិត​នឹង​វិនិច្ឆ័យ​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​អ្នក។+

  • ម៉ាថាយ ១២:៣៦, ៣៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៦ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​វិនិច្ឆ័យ​ក្ដី មនុស្ស​នឹង​ទទួល​ខុស​ត្រូវ+ចំពោះ​ពាក្យ​ឥត​ប្រយោជន៍​ទាំង​អស់​ដែល​ពួក​គេ​បាន​ពោល។ ៣៧ ពី​ព្រោះ​អ្នក​នឹង​ត្រូវ​រាប់​ជា​សុចរិត​ដោយ​សារ​សម្ដី​របស់​ខ្លួន ឬ​នឹង​ត្រូវ​ផ្ដន្ទា​ទោស​ដោយ​សារ​សម្ដី​របស់​ខ្លួន​»។

  • សកម្មភាព ១៧:៣១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣១ ពី​ព្រោះ​លោក​បាន​កំណត់​ថ្ងៃ​មួយ​ដែល​លោក​មាន​គោល​បំណង​វិនិច្ឆ័យ+ពិភព​លោក​ដោយ​សេចក្ដី​សុចរិត តាម​រយៈ​បុរស​ម្នាក់​ដែល​លោក​បាន​តែង​តាំង ហើយ​លោក​បាន​ផ្ដល់​ការ​ធានា​ដល់​មនុស្ស​គ្រប់​រូប ដោយ​ប្រោស​បុរស​នោះ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​»។+

  • កូរិនថូសទី២ ៥:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ព្រោះ​ធាតុ​ពិត​របស់​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ស​ឲ្យ​ឃើញ​នៅ​មុខ​កន្លែង​កាត់​ក្ដី​របស់​គ្រិស្ត ដើម្បី​ឲ្យ​ម្នាក់​ៗ​ទទួល​រង្វាន់​តាម​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​តាម​រយៈ​រូប​កាយ ទោះ​ជា​ការ​ប្រព្រឹត្ត​នោះ​ល្អ ឬ​អាក្រក់​ក៏​ដោយ។+

  • ធីម៉ូថេទី១ ៥:២៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៤ ការ​ខុស​ឆ្គង​របស់​មនុស្ស​ខ្លះ​ត្រូវ​ស​ឲ្យ​ឃើញ​ជា​សាធារណៈ ហើយ​នាំ​ឲ្យ​ពួក​គេ​ទទួល​ការ​ផ្ដន្ទា​ទោស​ភ្លាម​ៗ តែ​ការ​ខុស​ឆ្គង​របស់​មនុស្ស​ឯ​ទៀត នឹង​ត្រូវ​ស​ឲ្យ​ឃើញ​នៅ​ពេល​ក្រោយ។+

សៀវភៅភាសាខ្មែរ (២០០០-២០២៥)
ចេញពីគណនី
ចូលគណនី
  • ភាសាសញ្ញាខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក