-
អេសាយ ៤១:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ម្ល៉ោះហើយ ជាងចម្លាក់លើកទឹកចិត្តជាងដែក+
ឯជាងផែដែក គាត់ពង្រឹងកម្លាំងចិត្តជាងផ្សារដែក
ដោយសរសើរគាត់ថា៖ «ផ្សារបានល្អណាស់»។
បន្ទាប់មក គាត់ក៏ដំដែកគោលភ្ជាប់រូបចម្លាក់ដើម្បីកុំឲ្យរលំ។
-
-
អេសាយ ៤៦:៦, ៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ មានអ្នកខ្លះចាក់មាសជាច្រើនចេញពីថង់ប្រាក់របស់ខ្លួន
ហើយពួកគេថ្លឹងដុំប្រាក់លើជញ្ជីង។
រួចពួកគេជួលជាងឲ្យមកធ្វើរូបព្រះមួយ។+
ក្រោយមក ពួកគេក្រាបខ្លួនគោរពដល់រូបនោះ គឺពួកគេគោរពបូជារូបនោះតែម្ដង។+
៧ ពួកគេលើករូបនោះដាក់លើស្មា+
រួចលីយកទៅតម្កល់នៅកន្លែងមួយ ហើយវានៅទ្រឹងមួយកន្លែង
គឺមិនចេះរើទៅណាសោះ។+
ពួកគេស្រែកសុំរូបនោះឲ្យជួយ តែវាមិនឆ្លើយទេ។
រូបនោះមិនអាចជួយអ្នកណាម្នាក់ឲ្យរួចផុតពីទុក្ខលំបាកបានឡើយ។+
-
-
យេរេមា ១០:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ទំនៀមទម្លាប់សាសនារបស់ពួកគេគឺឥតប្រយោជន៍ទេ
ព្រោះរូបព្រះរបស់ពួកគេគ្រាន់តែជាឈើ
ដែលជាងបានកាប់ពីព្រៃយកមកឆ្លាក់ប៉ុណ្ណោះ។+
-