បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ភាសាសញ្ញាខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី២ ៧:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ឥឡូវ ចូរ​ទៅ​ប្រាប់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​ថា​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​អ្នក​នៅ​ជា​គង្វាល​ចៀម​នៅ​ឡើយ+ ខ្ញុំ​បាន​នាំ​អ្នក​មក ហើយ​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជា​រាស្ត្រ​របស់​ខ្ញុំ។+

  • សាំយូអែលទី២ ៧:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ពូជ​ពង្ស​និង​រាជាណាចក្រ​របស់​អ្នក​នឹង​នៅ​ជាប់​ស្ថិតស្ថេរ ហើយ​បល្ល័ង្ក​របស់​អ្នក​នឹង​រឹង​មាំ​ជា​រៀង​រហូត​»​›​»។+

  • សាំយូអែលទី២ ២៣:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៥ ពូជ​ពង្ស​របស់​ខ្ញុំ​ក៏​យ៉ាង​ដូច្នោះ​ដែរ​នៅ​ចំពោះ​ព្រះ

      ព្រោះ​លោក​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ខ្ញុំ ហើយ​កិច្ច​ព្រម​ព្រៀង​នោះ​នឹង​ស្ថិតស្ថេរ​ជា​និច្ច+

      លោក​បាន​រៀប​រាប់​ក្នុង​នោះ​យ៉ាង​ល្អិត​ល្អន់ ហើយ​មិន​ប្រែ​ប្រួល​ឡើយ។

      នោះ​ហើយ​ជា​សេចក្ដី​សង្គ្រោះ​និង​ជា​អំណរ​របស់​ខ្ញុំ

      លោក​នឹង​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​នោះ។*+

  • ចម្រៀងសរសើរព្រះ ៨៩:២៨, ២៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៨ ខ្ញុំ​នឹង​រក្សា​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​គាត់​ជា​រៀង​រហូត+

      ហើយ​កិច្ច​ព្រម​ព្រៀង​រវាង​ខ្ញុំ​និង​គាត់​នឹង​គ្មាន​ថ្ងៃ​សាប​សូន្យ​ឡើយ។+

      ២៩ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កូន​ចៅ*របស់​គាត់​នៅ​ជាប់​ជា​ដរាប

      ហើយ​ធ្វើ​ឲ្យ​បល្ល័ង្ក​របស់​គាត់​នៅ​គង់​វង្ស​ដូច​មេឃ។+

  • យេរេមា ៣៣:២៥, ២៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៥ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ដូច​ខ្ញុំ​បាន​ដាក់​ច្បាប់​ឲ្យ​មាន​ថ្ងៃ​និង​យប់+ រួម​ទាំង​ច្បាប់​នៅ​លើ​មេឃ​និង​ច្បាប់​នៅ​ផែនដី​ឲ្យ​នៅ​ស្ថិត​ស្ថេរ+ ២៦ នោះ​ខ្ញុំ​នឹង​មិន​បោះ​បង់​ចោល​ពូជ​ពង្ស​យ៉ាកុប​និង​ពូជ​ពង្ស​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ​ទេ គឺ​ខ្ញុំ​នឹង​ឲ្យ​ពូជ​ពង្ស​របស់​គាត់​គ្រប់​គ្រង​លើ​កូន​ចៅ​របស់​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប​ជា​និច្ច។ ខ្ញុំ​នឹង​នាំ​ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​ត្រឡប់​មក​វិញ+ ព្រោះ​ខ្ញុំ​មាន​ចិត្ត​អាណិត​អាសូរ​ដល់​ពួក​គេ›​»។+

  • សកម្មភាព ១៣:៣៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៤ ព្រះ​បាន​បញ្ជាក់​ថា​លោក​បាន​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​មិន​ឲ្យ​លោក​ត្រឡប់​ទៅ​មាន​រូប​កាយ​ដែល​ខូច​ទៅ​បាន​ឡើយ ពេល​ដែល​លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដែល​ខ្ញុំ​បាន​សន្យា​នឹង​ដាវីឌ ហើយ​នោះ​ជា​អ្វី​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត›។+

សៀវភៅភាសាខ្មែរ (២០០០-២០២៥)
ចេញពីគណនី
ចូលគណនី
  • ភាសាសញ្ញាខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក