-
ម៉ាកុស ៧:១៨-២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ ដូច្នេះ លោកសួរពួកគាត់ថា៖ «តើអ្នករាល់គ្នាក៏គ្មានសមត្ថភាពយល់ដឹងដូចពួកគេដែរឬ? តើអ្នកមិនដឹងទេឬ? គ្មានអ្វីពីខាងក្រៅចូលទៅក្នុងអ្នកណាម្នាក់ ដែលអាចធ្វើឲ្យអ្នកនោះមិនស្អាតបរិសុទ្ធឡើយ ១៩ ពីព្រោះរបស់នោះមិនចូលក្នុងចិត្តរបស់អ្នកនោះទេ តែចូលក្នុងពោះវៀន រួចចេញទៅកន្លែងបន្ទោបង់វិញ»។ ដោយនិយាយដូច្នេះ លោកបញ្ជាក់ថាអាហារគ្រប់យ៉ាងគឺស្អាតបរិសុទ្ធ។ ២០ លោកមានប្រសាសន៍តទៅទៀតថា៖ «គឺអ្វីដែលចេញពីក្នុងអ្នកណាម្នាក់មកទេ ដែលធ្វើឲ្យអ្នកនោះមិនស្អាតបរិសុទ្ធ។+ ២១ ព្រោះអ្វីដែលចេញពីក្នុងមនុស្សម្នាក់ ក៏ចេញពីក្នុងចិត្ត+ គឺចេញមកពីគំនិតអាក្រក់ ដែលនាំឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* ធ្វើឃាតកម្ម លួច ២២ ផិតក្បត់ លោភលន់ ប្រព្រឹត្តអំពើទុច្ចរិត បោកបញ្ឆោត ប្រព្រឹត្តដោយឥតកោតក្រែង* ច្រណែនឈ្នានីស ជេរប្រមាថ ក្រអឺតក្រទម និងគ្មានវិចារណញ្ញាណ។ ២៣ អំពើទុច្ចរិតទាំងអស់នេះចេញពីក្នុងចិត្តមក ដែលធ្វើឲ្យមនុស្សម្នាក់មិនស្អាតបរិសុទ្ធ»។
-