-
ម៉ាកុស ១៤:៥៥-៥៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥៥ ពួកសង្ឃនាយកនិងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូល កំពុងរកសាក្សីចោទប្រកាន់លោកយេស៊ូ ដើម្បីមានហេតុប្រហារជីវិតលោក។ ប៉ុន្តែ ពួកគេរកហេតុមិនបានទេ។+ ៥៦ ពិតមែនតែមានសាក្សីក្លែងក្លាយជាច្រើនបានចោទប្រកាន់លោក+ ប៉ុន្តែសម្ដីរបស់ពួកគេមិនស្របគ្នាទេ។ ៥៧ បន្ថែមទៀត ក៏មានអ្នកខ្លះទៀតបានចេញមកធ្វើជាសាក្សីក្លែងក្លាយ ហើយចោទប្រកាន់លោក ដោយពោលថា៖ ៥៨ «យើងធ្លាប់ឮគាត់និយាយថា៖ ‹វិហារនេះដែលបានត្រូវសង់ដោយដៃមនុស្ស ខ្ញុំនឹងរុះចោល ហើយខ្ញុំនឹងសង់មួយទៀតក្នុងបីថ្ងៃ ដែលមិនមែនសង់ដោយដៃមនុស្សទេ›»។+ ៥៩ ប៉ុន្តែ សូម្បីតែពួកគេចោទប្រកាន់លោកអំពីរឿងនេះ ក៏សម្ដីពួកគេមិនស្របគ្នាដែរ។
-