-
ម៉ាឡាគី ៣:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ «មើល! ខ្ញុំនឹងចាត់ទូតរបស់ខ្ញុំឲ្យទៅមុន ហើយគាត់នឹងសម្អាត*ផ្លូវទុកសម្រាប់ខ្ញុំ។+ ម្ចាស់ដ៏ពិតដែលអ្នករាល់គ្នាកំពុងស្វែងរកនឹងមកក្នុងមួយរំពេច គឺលោកនឹងមកវិហាររបស់លោក។+ រីឯទូតនៃកិច្ចព្រមព្រៀងដែលអ្នករាល់គ្នាកំពុងទន្ទឹងរង់ចាំដោយចិត្តរំភើប ក៏នឹងមកដែរ។ មើល! លោកនឹងមកជាមិនខាន»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
-
-
ម៉ាថាយ ១១:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ អ្នកនោះហើយដែលបានត្រូវចែងទុកថា៖ ‹មើល! ខ្ញុំនឹងចាត់ទូតរបស់ខ្ញុំឲ្យទៅមុនអ្នក ហើយគាត់នឹងរៀបចំផ្លូវទុកសម្រាប់អ្នក!›។+
-
-
លូកា ៣:២-៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ ក្នុងសម័យកៃផាស+និងអេណាសជាសង្ឃនាយក ពេលនោះព្រះបានឲ្យសេចក្ដីប្រកាសដល់យ៉ូហាន+ជាកូនរបស់សាការី នៅតំបន់ស្ងាត់ជ្រងំ។+
៣ ដូច្នេះ យ៉ូហានបានចូលទៅតំបន់ជុំវិញទន្លេយ៉ូដាន់ ហើយផ្សព្វផ្សាយប្រាប់មនុស្សឲ្យទទួលការជ្រមុជទឹក* ដែលជាការបង្ហាញថាពួកគេបានប្រែចិត្ត ដើម្បីទទួលការអភ័យទោសចំពោះអំពើខុសឆ្គងរបស់ខ្លួន+ ៤ ដូចអេសាយជាអ្នកប្រកាសទំនាយ បានសរសេរថា៖ «មានសំឡេងមនុស្សម្នាក់ស្រែកប្រកាសនៅតំបន់ស្ងាត់ជ្រងំថា៖ ‹ចូររៀបចំផ្លូវទទួលព្រះយេហូវ៉ា!* ចូរធ្វើឲ្យផ្លូវរបស់លោកត្រង់។+ ៥ ចូរលុបជ្រលងទាំងអស់ ហើយពង្រាបគ្រប់ភ្នំគ្រប់ទួលឲ្យរាបស្មើ។ ឯផ្លូវវៀចក្ងិចក្ងក់ ចូរធ្វើឲ្យទៅជាផ្លូវត្រង់ ហើយចូរធ្វើឲ្យផ្លូវរដិបរដុបទៅជារាបធេងវិញ ៦ នោះមនុស្សទាំងអស់នឹងឃើញការសង្គ្រោះពីព្រះ›»។+
-
-
លូកា ៧:២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ គឺអ្នកនោះហើយដែលបានត្រូវកត់ទុកថា៖ ‹មើល! ខ្ញុំនឹងចាត់អ្នកនាំពាក្យរបស់ខ្ញុំឲ្យទៅមុនអ្នក ហើយគាត់នឹងរៀបចំផ្លូវឲ្យអ្នក›។+
-