-
ម៉ាកុស ១៣:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ពេលដែលពួកគេកំពុងនាំអ្នកទៅ កុំខ្វល់ចិត្តថា អ្នកនឹងត្រូវនិយាយអ្វីឡើយ តែចូរនិយាយតាមអ្វីដែលឫទ្ធានុភាពបរិសុទ្ធណែនាំអ្នកឲ្យនិយាយនៅពេលនោះ ពីព្រោះមិនមែនអ្នករាល់គ្នាទេដែលនឹងនិយាយ តែគឺជាឫទ្ធានុភាពបរិសុទ្ធវិញ។+
-
-
សកម្មភាព ៦:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ឯស្ទេផានជាអ្នកដែលព្រះពេញចិត្តយ៉ាងខ្លាំង និងដែលពេញទៅដោយឫទ្ធានុភាពពីព្រះ បានធ្វើការអស្ចារ្យយ៉ាងធំនិងសញ្ញាសម្គាល់ក្នុងចំណោមបណ្ដាជន។
-
-
សកម្មភាព ៦:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ប៉ុន្តែ ពួកគេមិនអាចទប់ទល់នឹងប្រាជ្ញារបស់គាត់ និងឫទ្ធានុភាពរបស់ព្រះដែលកំពុងដឹកនាំគាត់ឲ្យនិយាយទេ។+
-