-
ដើមកំណើត ៥០:២៤, ២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ ក្រោយមក យ៉ូសែបបាននិយាយទៅបងប្អូនគាត់ថា៖ «ខ្ញុំជិតស្លាប់ហើយ តែព្រះប្រាកដជាជួយបងប្អូន+ ហើយលោកនឹងនាំបងប្អូនចេញពីស្រុកនេះ ទៅស្រុកដែលលោកបានស្បថឲ្យដល់អាប្រាហាំ អ៊ីសាក និងយ៉ាកុបជាមិនខាន»។+ ២៥ ដូច្នេះ យ៉ូសែបបានឲ្យកូនចៅអ៊ីស្រាអែលស្បថនឹងគាត់ ហើយគាត់បានផ្ដាំពួកគេថា៖ «ព្រះប្រាកដជានឹងជួយបងប្អូនមិនខាន។ ពេលនោះ សូមបងប្អូនយកឆ្អឹងខ្ញុំចេញពីស្រុកនេះផង»។+
-
-
ដំណើរចាកចេញ ១៣:១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ ម៉ូសេក៏បានយកឆ្អឹងយ៉ូសែបទៅជាមួយដែរ ព្រោះយ៉ូសែបបានឲ្យកូនចៅអ៊ីស្រាអែលស្បថនឹងគាត់ ហើយគាត់បានផ្ដាំពួកគេថា៖ «ពេលព្រះជួយបងប្អូនចេញពីស្រុកនេះ សូមបងប្អូនយកឆ្អឹងខ្ញុំទៅជាមួយផង»។+
-