-
កូរិនថូសទី១ ១៥:៥១, ៥២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥១ មើល! ខ្ញុំប្រាប់អាថ៌កំបាំងដ៏ពិសិដ្ឋមួយដល់អ្នករាល់គ្នា៖ មិនមែនយើងទាំងអស់គ្នានឹងស្លាប់ទេ តែយើងទាំងអស់គ្នានឹងត្រូវផ្លាស់ប្រែ+ ៥២ ក្នុងមួយរំពេច គឺក្នុងមួយប៉ប្រិចភ្នែក ក្នុងអំឡុងពេលដែលត្រែចុងក្រោយបន្លឺឡើង។ ពីព្រោះត្រែនឹងបន្លឺឡើង+ រួចមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញដោយមិនអាចខូចទៅបានឡើយ ហើយយើងនឹងត្រូវផ្លាស់ប្រែ។
-
-
ថែស្សាឡូនិចទី១ ៤:១៦, ១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ពីព្រោះលោកម្ចាស់នឹងចុះពីស្ថានសួគ៌មក លោកនឹងស្រែកបញ្ជា ដោយមានសំឡេងរបស់មហាទេវតា+ និងដោយមានត្រែរបស់ព្រះ។ រួចពួកអ្នកដែលបានស្លាប់ដោយមានភក្ដីភាពចំពោះគ្រិស្ត នឹងរស់ឡើងវិញមុនគេបង្អស់។+ ១៧ ក្រោយមក យើងដែលនៅរស់ នឹងត្រូវកញ្ឆក់យកទៅក្នុងពពកជាមួយនឹងពួកគាត់+ដើម្បីជួបនឹងលោកម្ចាស់+នៅលើមេឃ រួចយើងនឹងនៅជាមួយនឹងលោកម្ចាស់ជារៀងរហូតតទៅ។+
-