បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ភាសាសញ្ញាខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
សៀវភៅភាសាខ្មែរ (២០០០-២០២៥)
ចេញពីគណនី
ចូលគណនី
បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
សេចក្តីជូនដំណឹង
មានភាសាថ្មី: Betsileo
  • ថ្ងៃនេះ

ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​តុលា

ប្ដី​ត្រូវ​ស្រឡាញ់​ប្រពន្ធ ដូច​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន។—អេភ. ៥:២៨

ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ប្ដី​ស្រឡាញ់​ប្រពន្ធ ហើយ​បំពេញ​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​នាង ធ្វើ​ជា​មិត្ត​ល្អ​នឹង​នាង ព្រម​ទាំង​ជួយ​នាង​ឲ្យ​រក្សា​ខ្លួន​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា។ ការ​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​រិះ​គិត ការ​គោរព​ស្ត្រី និង​ការ​ធ្វើ​ជា​មនុស្ស​ពឹង​ពាក់​បាន នឹង​ជួយ​ប្អូន​ទៅ​ជា​ប្ដី​ល្អ។ ក្រោយ​ពី​ប្អូន​បាន​រៀប​ការ ប្អូន​ប្រហែល​ជា​នឹង​ទៅ​ជា​ឪពុក​គេ។ តើ​ប្អូន​អាច​រៀន​អ្វី​ពី​ព្រះ​យេហូវ៉ា​អំពី​ការ​ធ្វើ​ជា​ឪពុក​ល្អ? (​អេភ. ៦:៤​) ព្រះ​យេហូវ៉ា​ប្រាប់​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​លោក​ដោយ​ឥត​លាក់​លៀម​ថា លោក​ស្រឡាញ់​និង​ពេញ​ចិត្ត​បុត្រ​លោក។ (​ម៉ាថ. ៣:១៧​) បើ​ថ្ងៃ​ក្រោយ​ប្អូន​ទៅ​ជា​ឪពុក សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​ប្អូន​ពង្រឹង​ទំនុក​ចិត្ត​កូន​របស់​ប្អូន​ជា​រឿយ​ៗ​ថា​ប្អូន​ស្រឡាញ់​ពួក​គេ។ សូម​សរសើរ​ពួក​គេ​ជា​ញឹក​ញាប់​ចំពោះ​អ្វី​ល្អ​ដែល​ពួក​គេ​ធ្វើ។ ឪពុក​ដែល​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​ជួយ​កូន​របស់​ពួក​គេ​ឲ្យ​ទៅ​ជា​បុរស​ស្ត្រី​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ។ ប្អូន​អាច​ត្រៀម​ខ្លួន​ឥឡូវ​សម្រាប់​តួ​នាទី​នេះ ដោយ​ស្រឡាញ់​សមាជិក​ក្រុម​គ្រួសារ​របស់​ប្អូន​និង​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ ព្រម​ទាំង​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ ហើយ​ដោយ​រៀន​ប្រាប់​ពួក​គេ​ថា​ប្អូន​ស្រឡាញ់​ពួក​គេ​និង​ថា​ពួក​គេ​មាន​តម្លៃ​ចំពោះ​ប្អូន។—យ៉ូន. ១៥:៩ w​២៣.១២ ទំ.២៩ វ.១៧​-​១៨

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​អង្គារ ទី​២៨ ខែ​តុលា

[​ព្រះ​យេហូវ៉ា​]​ជា​ទី​ពឹង​ជ្រក​ដ៏​មាន​សុវត្ថិភាព​សម្រាប់​ខ្ញុំ ខ្ញុំ​គ្មាន​ថ្ងៃ​រង្គោះ​រង្គើ​រហូត​ដល់​ដួល​រលំ​ឡើយ។—ចសព. ៦២:២

ក្នុង​នាម​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា យើង​ជួប​ការ​ពិបាក​និង​ធ្លាក់​ខ្លួន​ឈឺ​ដូច​មនុស្ស​ឯ​ទៀត​ដែរ។ យើង​ក៏​ប្រហែល​ជា​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ការ​ប្រឆាំង ឬ​ការ​បៀតបៀន​ពី​ពួក​អ្នក​ដែល​ស្អប់​រាស្ត្រ​ព្រះ។ ទោះ​ជា​ព្រះ​យេហូវ៉ា​មិន​រា​រាំង​កុំ​ឲ្យ​ការ​ពិបាក​នោះ​កើត​ឡើង​ចំពោះ​យើង​ក្ដី លោក​សន្យា​ថា​លោក​នឹង​ជួយ​យើង។ (​អេ. ៤១:១០​) ដោយ​មាន​ជំនួយ​ពី​លោក យើង​អាច​រក្សា​អំណរ ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ និង​រក្សា​ភក្ដី​ភាព​ចំពោះ​លោក ទោះ​ជា​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ពិបាក​បំផុត​ក្ដី។ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ឲ្យ​យើង​នូវ​អ្វី​ដែល​គម្ពីរ​ហៅ​ថា​៖ ​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​»។ (​ភី. ៤:៦, ៧​) សេចក្ដី​សុខ​សាន្ត​នេះ​សំដៅ​ទៅ​លើ​ភាព​ស្ងប់​ស្ងាត់​ក្នុង​ចិត្ត​និង​គំនិត​ដែល​មក​ពី​ចំណង​មិត្តភាព​ដ៏​ថ្លៃ​វិសេស​របស់​យើង​ជា​មួយ​លោក។ សេចក្ដី​សុខ​សាន្ត​នេះ​«​ហួស​ពី​ការ​នឹក​ស្មាន​»​ ពោល​គឺ​វា​អស្ចារ្យ​ជាង​យើង​គិត​ស្មាន​ទៅ​ទៀត។ ជា​ឧទាហរណ៍ តើ​អ្នក​ធ្លាប់​អធិដ្ឋាន​យ៉ាង​អស់​ពី​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា ហើយ​ក្រោយ​មក​បាន​ភ្ញាក់​ផ្អើល​ដោយ​ឃើញ​ថា​អ្នក​មាន​អារម្មណ៍​ស្ងប់​ចិត្ត​ជា​ខ្លាំង​ឬ​ទេ? អារម្មណ៍​នេះ​គឺ​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​»។ w​២៤.០១ ទំ.២០ វ.២; ទំ.២១ វ.៤

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​ពុធ ទី​២៩ ខែ​តុលា

ខ្ញុំ​សូម​សរសើរ​ព្រះ​យេហូវ៉ា ខ្ញុំ​សូម​លើក​តម្កើង​នាម​ដ៏​បរិសុទ្ធ​របស់​លោក​យ៉ាង​អស់​ពី​ដួង​ចិត្ត។—ចសព. ១០៣:១

សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ជំរុញ​ចិត្ត​មនុស្ស​ស្មោះ​ត្រង់​ឲ្យ​សរសើរ​នាម​លោក​យ៉ាង​អស់​ពី​ចិត្ត។ ស្ដេច​ដាវីឌ​ដឹង​ថា​ពេល​យើង​សរសើរ​នាម​របស់​ព្រះ​យេហូវ៉ា គឺ​យើង​កំពុង​សរសើរ​ព្រះ​យេហូវ៉ា​ផ្ទាល់។ នាម​របស់​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​កេរ្តិ៍​ឈ្មោះ​របស់​លោក ដូច្នេះ​នោះ​នាំ​ឲ្យ​យើង​គិត​អំពី​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​របស់​លោក​និង​ការ​ប្រព្រឹត្ត​ដ៏​ល្អ​ដែល​លោក​បាន​ធ្វើ។ ដាវីឌ​ចង់​ធ្វើ​អ្វី​ដែល​បង្ហាញ​ថា​នាម​របស់​បិតា​គឺ​បរិសុទ្ធ ហើយ​សរសើរ​នាម​នោះ។ គាត់​ចង់​ធ្វើ​ដូច្នេះ​«​យ៉ាង​អស់​ពី​ដួង​ចិត្ត​»។ ស្រដៀង​គ្នា​ដែរ ពួក​លេវី​បាន​នាំ​មុខ​ក្នុង​ការ​សរសើរ​ព្រះ​យេហូវ៉ា។ ពួក​គេ​បាន​សារភាព​ដោយ​ចិត្ត​រាប​ទាប​ថា ពាក្យ​សរសើរ​របស់​ពួក​គេ​មិន​ល្អ​គ្រប់​គ្រាន់​ស្មើ​នឹង​អ្វី​ដែល​នាម​ដ៏​ពិសិដ្ឋ​របស់​ព្រះ​យេហូវ៉ា​សម​នឹង​ទទួល​ទេ។ (​នេហ. ៩:៥​) ច្បាស់​ណាស់ ការ​សរសើរ​ដែល​បង្ហាញ​អំពី​ចិត្ត​រាប​ទាប​និង​អស់​ពី​ចិត្ត​បែប​នេះ​បាន​នាំ​ឲ្យ​ចិត្ត​របស់​ព្រះ​យេហូវ៉ា​អរ​សប្បាយ។ w​២៤.០២ ទំ.៩ វ.៦

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ភាសាសញ្ញាខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក