-
ដានីយ៉ែល ៥:១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ព្រោះដានីយ៉ែលដែលបិតាលោកដាក់ឈ្មោះថាបេលថេសាសា+ គាត់មានប្រាជ្ញាវាងវៃ និងសមត្ថភាពពិសេស ហើយមានចំណេះដឹង និងការយល់ធ្លុះជ្រៅ ក្នុងការបកស្រាយសុបិន ការស្រាយប្រស្នា និងការដោះស្រាយរឿងពិបាកផ្សេងៗ។+ សូមលោកចាត់គេឲ្យទៅហៅដានីយ៉ែលមក នោះគាត់នឹងបកស្រាយអត្ថន័យអក្សរនោះជូនលោកបានជាមិនខាន»។
-
-
សកម្មភាព ៧:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ប្រមុខគ្រួសារទាំងនោះក៏មានចិត្តច្រណែនយ៉ូសែប+ រួចលក់គាត់ទៅឲ្យជនជាតិអេហ្ស៊ីប។+ ប៉ុន្តែ ព្រះនៅជាមួយនឹងយ៉ូសែប+ ១០ ហើយបានរំដោះគាត់ឲ្យរួចពីទុក្ខវេទនាទាំងអស់ ក៏ផ្ដល់ប្រាជ្ញាដល់គាត់ ហើយធ្វើឲ្យផារ៉ូដែលជាស្ដេចអេហ្ស៊ីបពេញចិត្តគាត់។ រួចផារ៉ូបានតែងតាំងយ៉ូសែបឲ្យគ្រប់គ្រងស្រុកអេហ្ស៊ីបនិងវិមានទាំងមូលរបស់គាត់។+
-