-
ដើមកំណើត ៤១:៥-៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ រួចគាត់បានសម្រាន្តលក់ទៅវិញ ហើយបានយល់សប្ដិមួយទៀត។ គាត់ឃើញស្រូវមួយដើមដុះឡើង បែកចេញជា៧កួរ មានគ្រាប់ធំៗថ្លោសល្អ។+ ៦ បន្ទាប់នោះ គាត់ឃើញស្រូវស្កក៧កួរដុះចេញមក ហើយវាស្លោកដោយសារខ្យល់ក្ដៅពីទិសខាងកើត។ ៧ រួចកួរស្រូវស្កកនោះបានលេបកួរស្រូវទាំង៧ដែលធំថ្លោសល្អទៅ។ ខណៈនោះ គាត់បានភ្ញាក់ឡើង ហើយដឹងថាខ្លួនកំពុងយល់សប្ដិ។
-