-
ដើមកំណើត ៤៥:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ កូននឹងផ្គត់ផ្គង់ស្បៀងអាហារជូនលោកឪពុក ព្រោះការអត់ឃ្លាននៅសល់ប្រាំឆ្នាំទៀត។+ បើមិនដូច្នោះទេ លោកឪពុកនិងក្រុមគ្រួសារលោកឪពុកនឹងគ្មានស្បៀងអាហារ ហើយអ្វីៗទាំងអស់ដែលលោកឪពុកមាននឹងវិនាសអស់ទៅ»›។
-
-
ដើមកំណើត ៤៧:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ នៅគ្រានោះ គ្រប់ទីកន្លែងគ្មានអ្វីបរិភោគទេ ព្រោះមានការអត់ឃ្លានជាខ្លាំង។ អំណត់នោះគឺខ្លាំងដល់ម្ល៉េះ រហូតដល់អ្នកស្រុកអេហ្ស៊ីបនិងអ្នកស្រុកកាណានល្វើយរីងរៃ។+
-
-
ដើមកំណើត ៤៧:១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ សូមលោកមេត្តាកុំឲ្យយើងដាច់ពោះស្លាប់អី ហើយក៏កុំទុកដីស្រែយើងឲ្យនៅទទេដែរ។ សូមលោកទិញខ្លួនយើងនិងដីស្រែយើង ដើម្បីយើងអាចបានអាហារបរិភោគ។ ដីស្រែទាំងនោះនឹងទៅជាកម្មសិទ្ធិរបស់ផារ៉ូ ឯយើងនឹងធ្វើជាខ្ញុំបម្រើផារ៉ូ។ បន្ថែមទៀត សូមលោកមេត្តាផ្ដល់គ្រាប់ពូជដល់យើង ដើម្បីយើងអាចសាបព្រោះលើដីនោះ ហើយបន្តរស់រានមានជីវិត»។
-