-
ដើមកំណើត ៤៨:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ពេលយ៉ូសែបឃើញឪពុកដាក់ដៃស្ដាំលើក្បាលអេប្រាអ៊ីម គាត់មិនពេញចិត្តទេ។ ដូច្នេះ គាត់ព្យាយាមលើកដៃឪពុកចេញពីក្បាលអេប្រាអ៊ីម យកទៅដាក់លើក្បាលម៉ាណាសេវិញ។
-
-
ជំរឿនបណ្ដាជន ១:៣២, ៣៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣២ ចំណែកកូនចៅរបស់យ៉ូសែបតាមរយៈអេប្រាអ៊ីម+ ពួកគេបានត្រូវរាប់បញ្ចូលក្នុងបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូល គឺបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន។ ៣៣ ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម មានចំនួន៤០.៥០០នាក់។
-
-
ការបំភ្លឺច្បាប់ ៣៣:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ភាពរុងរឿងរបស់គាត់ប្រៀបដូចកូនគោឈ្មោលដំបូង
ស្នែងគាត់គឺដូចស្នែងគោព្រៃ។
គាត់នឹងជល់ប្រជាជាតិនានា
ហើយរុញពួកគេទៅរហូតដល់ចុងផែនដី។
ស្នែងនោះគឺជាពួកអេប្រាអ៊ីម+រាប់ម៉ឺននាក់ និងជាពួកម៉ាណាសេរាប់ពាន់នាក់»។
-