-
ដើមកំណើត ៤១:៤៨, ៤៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៨ ក្នុងឆ្នាំទាំងនោះ គាត់បានប្រមូលស្បៀងអាហារយកទៅទុកក្នុងឃ្លាំងតាមក្រុងនានាក្នុងស្រុកអេហ្ស៊ីប។ ស្បៀងដែលគេប្រមូលបានពីវាលស្រែនៅជុំវិញក្រុងនីមួយៗ គាត់យកទៅទុកក្នុងឃ្លាំងនៅក្រុងនោះតែម្ដង។ ៤៩ យ៉ូសែបបានប្រមូលស្បៀងអាហារច្រើនក្រៃលែង ដែលមានចំនួនដូចខ្សាច់នៅឆ្នេរសមុទ្រ។ ចំនួននោះច្រើនដល់ម្ល៉េះ រហូតដល់គេលែងរាប់ទៀត ព្រោះមិនអាចរាប់អស់។
-
-
ដើមកំណើត ៤៧:១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ យ៉ូសែបបានឆ្លើយថា៖ «បើអ្នករាល់គ្នាគ្មានប្រាក់ទេ អ្នករាល់គ្នាអាចយកហ្វូងសត្វមកប្ដូរនឹងស្បៀងអាហារក៏បាន»។
-