-
ដើមកំណើត ៣៧:៣១-៣៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ ដូច្នេះ ពួកគេបាននាំគ្នាសម្លាប់ពពែឈ្មោលមួយ ហើយយកអាវវែងដ៏ស្អាតរបស់យ៉ូសែបទៅជ្រលក់ក្នុងឈាមពពែនោះ។ ៣២ ក្រោយមក ពួកគេបានផ្ញើអាវនោះទៅឲ្យឪពុក ហើយផ្ដាំថា៖ «យើងបានប្រទះឃើញអាវនេះ។ សូមលោកឪពុកពិនិត្យមើលអាវនេះ តើជាអាវរបស់កូនលោកឪពុកមែនឬមិនមែន»។+ ៣៣ ក្រោយពីពិនិត្យមើលរួច អ៊ីស្រាអែលបានស្រែកថា៖ «នេះជាអាវកូនខ្ញុំ! សត្វសាហាវច្បាស់ជាហែកស៊ីយ៉ូសែបកូនខ្ញុំហើយ!»។ ៣៤ ដូច្នេះ យ៉ាកុបបានចាប់ហែកអាវខ្លួន ហើយស្លៀកបាវ រួចកាន់ទុក្ខកូនគាត់អស់ជាយូរថ្ងៃ។
-
-
ដើមកំណើត ៤៤:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ដូច្នេះ ពួកខ្ញុំបាទបានជម្រាបលោកម្ចាស់ដោយត្រង់ថា៖ ‹ពួកខ្ញុំបាទមានឪពុកចាស់ជរាម្នាក់ ថែមទាំងមានប្អូនប្រុសពៅម្នាក់ដែលបានកើតមកនៅពេលដែលឪពុកពួកខ្ញុំបាទមានអាយុចាស់ណាស់ហើយ។+ បងប្រុសរួមម្ដាយជាមួយនឹងគាត់បានស្លាប់ហើយ ដូច្នេះសល់តែគាត់ម្នាក់ប៉ុណ្ណោះ។+ ឪពុករបស់ពួកខ្ញុំបាទស្រឡាញ់គាត់ខ្លាំងណាស់›។
-