-
ដើមកំណើត ៤៧:២៩, ៣០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៩ ពេលអ៊ីស្រាអែលដឹងថាខ្លួនជិតស្លាប់+ គាត់ក៏ហៅយ៉ូសែបមកផ្ដាំផ្ញើថា៖ «បើកូនបង្ហាញសេចក្ដីមេត្តា សេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះពុក នោះសូមកូនដាក់ដៃក្រោមភ្លៅពុក ហើយសន្យានឹងពុកថា កូននឹងមិនបញ្ចុះសពពុកនៅក្នុងស្រុកអេហ្ស៊ីបនេះទេ។+ ៣០ ពេលពុកស្លាប់ កូនត្រូវយកសពពុកចេញពីស្រុកអេហ្ស៊ីប ទៅបញ្ចុះនៅក្នុងទីបញ្ចុះសពជាមួយនឹងបុព្វបុរសពុកកុំខាន»។+ យ៉ូសែបក៏ឆ្លើយថា៖ «កូននឹងធ្វើតាមការផ្ដែផ្ដាំរបស់ពុក»។
-
-
ដើមកំណើត ៥០:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ កូនៗរបស់គាត់បានដង្ហែសពគាត់ទៅស្រុកកាណាន រួចបញ្ចុះនៅក្នុងរអាងភ្នំម៉ាក់ពេឡាដែលនៅខាងមុខម៉ាមរេ ជាដីដែលអាប្រាហាំបានទិញពីអេប្រុនជាជនជាតិហេត ទុកជាទីបញ្ចុះសពរហូតតទៅ។+
-