-
ដើមកំណើត ៤៧:២៩-៣១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៩ ពេលអ៊ីស្រាអែលដឹងថាខ្លួនជិតស្លាប់+ គាត់ក៏ហៅយ៉ូសែបមកផ្ដាំផ្ញើថា៖ «បើកូនបង្ហាញសេចក្ដីមេត្តា សេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះពុក នោះសូមកូនដាក់ដៃក្រោមភ្លៅពុក ហើយសន្យានឹងពុកថា កូននឹងមិនបញ្ចុះសពពុកនៅក្នុងស្រុកអេហ្ស៊ីបនេះទេ។+ ៣០ ពេលពុកស្លាប់ កូនត្រូវយកសពពុកចេញពីស្រុកអេហ្ស៊ីប ទៅបញ្ចុះនៅក្នុងទីបញ្ចុះសពជាមួយនឹងបុព្វបុរសពុកកុំខាន»។+ យ៉ូសែបក៏ឆ្លើយថា៖ «កូននឹងធ្វើតាមការផ្ដែផ្ដាំរបស់ពុក»។ ៣១ រួចអ៊ីស្រាអែលនិយាយថា៖ «សូមកូនស្បថឲ្យពុកមក»។ ដូច្នេះ យ៉ូសែបក៏ស្បថឲ្យគាត់។+ រួចមក នៅលើក្បាលគ្រែ អ៊ីស្រាអែលក្រាបគោរពព្រះ។+
-