បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ១២:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អាប់រ៉ាម​ថា​៖ ​«​ចូរ​ចេញ​ពី​ស្រុក​អ្នក ពី​ញាតិ​សន្ដាន​របស់​អ្នក និង​ពី​ក្រុម​គ្រួសារ​ឪពុក​អ្នក ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ដែល​ខ្ញុំ​នឹង​បង្ហាញ​ដល់​អ្នក។+

  • ដើមកំណើត ១២:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ខ្ញុំ​នឹង​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ឲ្យ​ពរ​ដល់​អ្នក ហើយ​ខ្ញុំ​នឹង​ដាក់​បណ្ដាសា​ដល់​អ្នក​ណា​ដែល​ដាក់​បណ្ដាសា​ដល់​អ្នក។+ គ្រប់​ក្រុម​គ្រួសារ​នៅ​ផែនដី​នឹង​ទទួល​ពរ​តាម​រយៈ​អ្នក​»។+

  • ដើមកំណើត ២៨:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៨ ដូច្នេះ អ៊ីសាក​បាន​ហៅ​យ៉ាកុប​មក​ជួប ហើយ​ឲ្យ​ពរ​គាត់ ថែម​ទាំង​បង្គាប់គាត់​ថា​៖ ​«​កូន​មិន​ត្រូវ​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​ជន​ជាតិ​កាណាន​ឡើយ។+

  • ដើមកំណើត ២៨:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​នឹង​ឲ្យ​ពរ​កូន ហើយ​លោក​នឹង​ធ្វើ​ឲ្យ​កូន​មាន​កូន​ចៅ​ជា​ច្រើន។ បណ្ដា​ជន​មួយ​ក្រុម​ដ៏​ធំ​នឹង​កើត​ចេញ​ពី​កូន។+

  • ដើមកំណើត ៣១:៤២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤២ បើ​ព្រះ​នៃ​អាប្រាហាំ និង​ព្រះ​នៃ​អ៊ីសាក​ដែល​ជា​ឪពុក+ខ្ញុំ​គោរព​កោត​ខ្លាច+ មិន​បាន​នៅ​ជា​មួយ​ខ្ញុំ​ទេ នោះ​លោក​ឪពុក​មុខ​ជា​ឲ្យ​ខ្ញុំ​ចាក​ចេញ​ទៅ​ដោយ​ដៃ​ទទេ​ហើយ។ ព្រះ​បាន​ឃើញ​ការ​នឿយ​ហត់​និង​ទុក្ខ​លំបាក​ទាំង​អស់​របស់​ខ្ញុំ។ ហេតុ​នេះ​ហើយ​បាន​ជា​យប់​មិញ ព្រះ​បាន​ព្រមាន​លោក​ឪពុក​»។+

  • អេសេគាល ២៥:១២, ១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹ពួក​អេដំ​បាន​ប្រព្រឹត្ត​ទៅ​លើ​ពូជ​ពង្ស​យូដា​ដោយ​គំនុំ ហើយ​បាន​សង​សឹក​នឹង​ពួក​គេ។ ដូច្នេះ ពួក​អេដំ​នឹង​ទទួល​ទោស​យ៉ាង​ធ្ងន់។+ ១៣ ហេតុ​នេះ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​លើក​ដៃ​ទៅ​ទាស់​នឹង​ស្រុក​អេដំ ហើយ​ប្រហារ​ទាំង​មនុស្ស​ទាំង​សត្វ​ក្នុង​ស្រុក​នោះ។ រួច​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ស្រុក​នោះ​ទៅ​ជា​កន្លែង​ស្ងាត់​ជ្រងំ។+ ឯ​អ្នក​នៅ​តំបន់​ថេម៉ាន​រហូត​ដល់​តំបន់​ដេដាន់ ពួក​គេ​នឹង​ត្រូវ​ប្រហារ​ដោយ​ដាវ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក