-
ដំណើរចាកចេញ ៣:១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ «បណ្ដាជនអ៊ីស្រាអែលនឹងស្ដាប់សម្ដីអ្នក+ ហើយអ្នកនិងបុរសចាស់ទុំនៃអ៊ីស្រាអែល នឹងទៅជួបស្ដេចស្រុកអេហ្ស៊ីប។ បន្ទាប់មក អ្នកត្រូវនិយាយទៅកាន់ស្ដេចនោះថា៖ ‹ព្រះយេហូវ៉ាជាព្រះនៃជនជាតិហេប្រឺ+ លោកបានលេចមកជួបពួកខ្ញុំ។ ដូច្នេះ សូមអនុញ្ញាតឲ្យពួកខ្ញុំទៅតំបន់ស្ងាត់ជ្រងំ ជាកន្លែងដែលត្រូវដើរអស់បីថ្ងៃ ដើម្បីឲ្យពួកខ្ញុំអាចជូនគ្រឿងបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់ពួកខ្ញុំ›។+
-
-
ដំណើរចាកចេញ ៥:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ពួកគេបានតបទៅវិញថា៖ «ព្រះនៃជនជាតិហេប្រឺបានមានប្រសាសន៍មកកាន់ពួកខ្ញុំ។ សូមលោកម្ចាស់អនុញ្ញាតឲ្យពួកខ្ញុំទៅតំបន់ស្ងាត់ជ្រងំ ជាកន្លែងដែលត្រូវដើរអស់បីថ្ងៃ ដើម្បីឲ្យពួកខ្ញុំអាចជូនគ្រឿងបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់ពួកខ្ញុំ។+ បើពុំនោះទេ លោកនឹងធ្វើឲ្យពួកខ្ញុំមានជំងឺ ឬបណ្ដោយឲ្យសត្រូវសម្លាប់ពួកខ្ញុំហើយ»។
-