-
ការបំភ្លឺច្បាប់ ១៦:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ អ្នករាល់គ្នាមិនត្រូវបរិភោគអ្វីដែលមានដំបែទេ+ តែត្រូវបរិភោគនំប៉័ងឥតដំបែក្នុងរយៈពេល៧ថ្ងៃវិញ គឺនំប៉័ងនៃទុក្ខវេទនា ព្រោះអ្នករាល់គ្នាបានចេញពីស្រុកអេហ្ស៊ីបទាំងប្រញាប់ប្រញាល់។+ អ្នករាល់គ្នាត្រូវធ្វើដូច្នេះ ដើម្បីចងចាំអស់មួយជីវិតនូវថ្ងៃដែលអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប។+
-
-
ការបំភ្លឺច្បាប់ ១៦:៦, ៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ប៉ុន្តែ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជានោះនៅកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានជ្រើសរើសសម្រាប់តាំងនាមលោក។ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជានៃបុណ្យរំលងនៅពេលល្ងាច ភ្លាមៗក្រោយពីថ្ងៃលិច+ គឺនៅចំថ្ងៃ*ដែលអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប។ ៧ អ្នករាល់គ្នាត្រូវចម្អិន ហើយបរិភោគ+នៅកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានជ្រើសរើស+ លុះព្រឹកឡើងអ្នករាល់គ្នាអាចត្រឡប់ទៅកន្លែងស្នាក់នៅរបស់ខ្លួនវិញបាន។
-