-
ដើមកំណើត ១២:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់អាប់រ៉ាមថា៖ «ចូរចេញពីស្រុកអ្នក ពីញាតិសន្ដានរបស់អ្នក និងពីក្រុមគ្រួសារឪពុកអ្នក ហើយធ្វើដំណើរទៅស្រុកដែលខ្ញុំនឹងបង្ហាញដល់អ្នក។+ ២ ខ្ញុំនឹងធ្វើឲ្យអ្នកក្លាយទៅជាជាតិសាសន៍មួយដ៏ធំខ្លាំងក្លា។ ខ្ញុំនឹងឲ្យពរអ្នក ព្រមទាំងធ្វើឲ្យអ្នកមានឈ្មោះល្បីល្បាញ ហើយអ្នកឯទៀតនឹងទទួលពរតាមរយៈអ្នក។+
-
-
ដើមកំណើត ៤៦:២, ៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ លុះពេលយប់ ព្រះបានបើកបង្ហាញឲ្យអ៊ីស្រាអែលឃើញក្នុងគំនិត ហើយលោកមានប្រសាសន៍ថា៖ «យ៉ាកុប យ៉ាកុប!»។ គាត់បានឆ្លើយថា៖ «បាទ លោកម្ចាស់!»។ ៣ ព្រះបានមានប្រសាសន៍ថា៖ «ខ្ញុំជាព្រះពិត ជាព្រះនៃឪពុកអ្នក។+ ចូរធ្វើដំណើរទៅស្រុកអេហ្ស៊ីបចុះ កុំឲ្យខ្លាចឡើយ ព្រោះខ្ញុំនឹងធ្វើឲ្យអ្នកទៅជាប្រជាជាតិដ៏ធំមួយនៅក្នុងស្រុកនោះ។+
-
-
ដំណើរចាកចេញ ១:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ កូនចៅអ៊ីស្រាអែលបានកើនឡើងយ៉ាងលឿនពេញក្នុងស្រុកនោះ ហើយកាន់តែមានកម្លាំងខ្លាំងក្លាទៀតផង។+
-
-
ជំរឿនបណ្ដាជន ២:៣២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣២ ពលទ័ពអ៊ីស្រាអែលដែលបានត្រូវចុះបញ្ជីតាមវង្សត្រកូល សរុបទាំងអស់គឺចំនួន៦០៣.៥៥០នាក់។+
-