-
ដំណើរចាកចេញ ៣:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ដូច្នេះ ខ្ញុំនឹងសង្គ្រោះអ្នករាល់គ្នាពីកណ្ដាប់ដៃជនជាតិអេហ្ស៊ីបដើម្បីឲ្យអ្នករាល់គ្នារួចផុតពីទុក្ខវេទនា+ ហើយខ្ញុំនឹងនាំអ្នករាល់គ្នាទៅរស់នៅក្នុងស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី+ ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស+ គឺនៅក្នុងស្រុកដែលមានទឹកដោះនិងទឹកឃ្មុំហូរហៀរ»›។+
-
-
ការបំភ្លឺច្បាប់ ៨:៧-៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា កំពុងនាំអ្នករាល់គ្នាចូលទៅក្នុងស្រុកដ៏ល្អ+ ជាស្រុកដែលសម្បូរស្ទឹង អណ្ដូង និងប្រភពទឹក*នៅតំបន់ទំនាប និងតំបន់ភ្នំ។ ៨ ស្រុកនោះក៏សម្បូរស្រូវសាលីនិងស្រូវបាលី ផ្លែទំពាំងបាយជូរ ផ្លែល្វា និងផ្លែទទឹម+ ព្រមទាំងមានប្រេងអូលីវនិងទឹកឃ្មុំហូរហៀរ។+ ៩ ស្រុកនោះមានអាហារជាបរិបូរ ថែមទាំងមានដែកនៅក្នុងថ្ម និងស្ពាន់នៅតាមភ្នំទៀតផង អ្នករាល់គ្នានឹងមិនខ្វះអ្វីឡើយ។
-