-
ដំណើរចាកចេញ ១៥:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ទឹកបានបក់បោកពួកគេ ហើយពួកគេលិចទៅដូចជាថ្ម។+
-
-
ដំណើរចាកចេញ ១៥:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ប៉ុន្តែ ពេលលោកផ្លុំខ្យល់ទៅ នោះទឹកសមុទ្របានគ្របលើពួកគេ។+
ពួកគេបានលិចទៅក្នុងសមុទ្រដូចជាសំណ។
-
-
ការបំភ្លឺច្បាប់ ១១:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ កូនចៅទាំងនោះមិនបានឃើញសញ្ញាសម្គាល់និងការអស្ចារ្យ ដែលលោកបានធ្វើទៅលើផារ៉ូជាស្ដេចស្រុកអេហ្ស៊ីប និងទៅលើទឹកដីទាំងមូលរបស់គាត់ទេ។+ ៤ កូនចៅទាំងនោះក៏មិនបានឃើញអ្វីដែលព្រះបានធ្វើទៅលើទ័ពអេហ្ស៊ីប ទៅលើសេះនិងរទេះចម្បាំងរបស់ផារ៉ូ ដោយធ្វើឲ្យទឹកសមុទ្រក្រហមធ្លាក់មកបោកខ្ទប់ពួកគេ កាលដែលពួកគេដេញតាមអ្នករាល់គ្នា។ ពេលនោះ ព្រះយេហូវ៉ាបានបំផ្លាញពួកគេទាំងអស់តែម្ដង។+
-
-
យ៉ូស្វេ ២៤:៦, ៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ពេលដែលខ្ញុំនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប+មកដល់សមុទ្រ ពេលនោះពួកអេហ្ស៊ីបបានដេញតាមពីក្រោយពួកគេរហូតដល់សមុទ្រក្រហម ទាំងមានរទេះចម្បាំងនិងទាហានសេះផង។+ ៧ បុព្វបុរសរបស់អ្នករាល់គ្នាស្រែកសុំព្រះយេហូវ៉ាឲ្យជួយ។+ ដូច្នេះ ខ្ញុំបានដាក់ភាពងងឹតរវាងអ្នករាល់គ្នានិងពួកអេហ្ស៊ីប ហើយធ្វើឲ្យទឹកសមុទ្របាក់ធ្លាក់សម្លាប់ពួកអេហ្ស៊ីប។+ អ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែកនូវអ្វីៗដែលខ្ញុំបានធ្វើនៅស្រុកអេហ្ស៊ីប។+ លុះក្រោយមក អ្នករាល់គ្នាស្នាក់នៅតំបន់ស្ងាត់ជ្រងំអស់ជាច្រើនឆ្នាំ។+
-
-
នេហេមា ៩:១០, ១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ បន្ទាប់មក លោកបានធ្វើការអស្ចារ្យទាស់នឹងផារ៉ូ ព្រមទាំងពួកអ្នកបម្រើនិងរាស្ត្ររបស់គាត់ទាំងអស់+ ព្រោះលោកបានឃើញថាពួកគេបានធ្វើបាប+រាស្ត្ររបស់លោក។ លោកបានធ្វើឲ្យនាមរបស់លោកល្បីរន្ទឺរហូតដល់សព្វថ្ងៃនេះ។+ ១១ លោកបានញែកសមុទ្រក្រហមនៅមុខពួកគេ ដើម្បីឲ្យពួកគេដើរឆ្លងតាមបាតសមុទ្រ។+ រួចមក លោកបានបោះពួកអ្នកដែលដេញតាមពួកគេទៅក្នុងសមុទ្រជ្រៅ ប្រៀបដូចជាគេបោះថ្មទៅក្នុងសមុទ្រដែលកញ្ជ្រោលបោកបក់ដែរ។+
-