-
ការបំភ្លឺច្បាប់ ៤:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ប៉ុន្តែ គឺអ្នករាល់គ្នាដែលព្រះយេហូវ៉ាបាននាំចេញពីស្រុកអេហ្ស៊ីប ជាស្រុកដែលប្រៀបដូចជាឡរំលាយដែក ដើម្បីឲ្យអ្នករាល់គ្នាធ្វើជារាស្ត្ររបស់លោកផ្ទាល់+ រហូតមកដល់សព្វថ្ងៃ។
-
-
ចម្រៀងសរសើរព្រះ ១០៦:៨-១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ប៉ុន្តែ លោកបានសង្គ្រោះពួកគេ ដោយយល់ដល់នាមរបស់លោក+
នេះដើម្បីឲ្យមនុស្សដឹងថាលោកមានឫទ្ធានុភាពខ្លាំងក្លា។+
៩ ពេលលោកស្ដីបន្ទោសសមុទ្រក្រហម នោះសមុទ្រក្រហមក៏រីងស្ងួតទៅ
លោកនាំពួកគេដើរកាត់បាតសមុទ្រ ដូចដើរកាត់តំបន់ស្ងាត់ជ្រងំ។+
១០ លោកបានសង្គ្រោះពួកគេពីកណ្ដាប់ដៃរបស់ពួកសត្រូវ+
ហើយរំដោះពួកគេពីកណ្ដាប់ដៃរបស់ពួកខ្មាំង។+
១១ សមុទ្របានគ្របលើខ្មាំងសត្រូវរបស់ពួកគេ
គ្មានអ្នកណាម្នាក់រួចជីវិតឡើយ។+
-