-
ដំណើរចាកចេញ ២៤:១២, ១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ក្រោយមក ព្រះយេហូវ៉ាបានប្រាប់ម៉ូសេថា៖ «ចូរឡើងភ្នំមកឯខ្ញុំ ហើយនៅទីនេះ។ ខ្ញុំនឹងឲ្យផ្ទាំងថ្មដល់អ្នក លើផ្ទាំងថ្មនោះខ្ញុំនឹងចារឹកច្បាប់និងក្រឹត្យវិន័យរបស់ខ្ញុំទុកសម្រាប់រំលឹកដល់បណ្ដាជនអ៊ីស្រាអែល»។+ ១៣ ដូច្នេះ ម៉ូសេក៏ក្រោកឡើងទៅជាមួយនឹងយ៉ូស្វេជាជំនួយការរបស់គាត់+ ហើយម៉ូសេបន្តឡើងទៅលើភ្នំនៃព្រះពិត។+
-
-
បណ្ដាស្ដេចទី១ ១៩:៨, ៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ដូច្នេះ អេលីយ៉ាបានក្រោកឡើង ហើយក៏បរិភោគ។ ដោយសារអាហារនោះគាត់មានកម្លាំងធ្វើដំណើរអស់រយៈពេល៤០ថ្ងៃ៤០យប់ រហូតទៅដល់ភ្នំហូរែបជាភ្នំរបស់ព្រះពិត។+
៩ នៅទីនោះ គាត់បានចូលទៅសម្រាកក្នុងរអាងភ្នំមួយ។+ នៅយប់នោះ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់គាត់ថា៖ «អេលីយ៉ា តើអ្នកមកទីនេះធ្វើអ្វី?»។
-