-
ដំណើរចាកចេញ ២០:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ អ្នករាល់គ្នាអាចធ្វើការក្នុងរយៈពេល៦ថ្ងៃបាន+ ១០ តែនៅថ្ងៃទី៧ ជាថ្ងៃឈប់សម្រាកដើម្បីព្រះយេហូវ៉ា អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ សូម្បីតែកូនប្រុសស្រីរបស់អ្នក អ្នកបម្រើប្រុសស្រី និងសត្វរបស់អ្នក ព្រមទាំងជនបរទេសណាដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា ក៏មិនត្រូវធ្វើការអ្វីដែរ។+
-
-
ដំណើរចាកចេញ ៣១:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹អ្នករាល់គ្នាត្រូវកាន់តាមថ្ងៃឈប់សម្រាករបស់ខ្ញុំយ៉ាងហ្មត់ចត់+ ព្រោះនេះជាសញ្ញាសម្គាល់រវាងខ្ញុំនិងអ្នករាល់គ្នានៅគ្រប់ជំនាន់តរៀងទៅ ដើម្បីឲ្យអ្នករាល់គ្នាដឹងថាខ្ញុំជាយេហូវ៉ា ជាអ្នកដែលញែកអ្នករាល់គ្នាជាបរិសុទ្ធ។
-
-
ការបំភ្លឺច្បាប់ ៥:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ សូមចាំថាអ្នករាល់គ្នាក៏ធ្លាប់ធ្វើជាខ្ញុំបម្រើនៅស្រុកអេហ្ស៊ីបដែរ ហើយសូមចាំថាព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញពីទីនោះដោយឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោក។+ ហេតុនេះហើយបានជាព្រះយេហូវ៉ាបានបង្គាប់អ្នករាល់គ្នាឲ្យកាន់តាមថ្ងៃឈប់សម្រាក។
-