-
ជំរឿនបណ្ដាជន ២០:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ «ចូរយកដំបងមក ហើយអ្នកនិងអេរ៉ុនបងអ្នកត្រូវហៅពួកជំនុំឲ្យមកជួបជុំគ្នា។ នៅខាងមុខពួកគេ អ្នកត្រូវបង្គាប់ផ្ទាំងថ្មឲ្យទឹកចេញមក។ ពេលទឹកចេញមក អ្នកត្រូវឲ្យទឹកនោះទៅពួកជំនុំនិងហ្វូងសត្វផឹកចុះ»។+
-
-
ការបំភ្លឺច្បាប់ ៨:១៤, ១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ នោះត្រូវប្រយ័ត្នក្រែងលោចិត្តរបស់អ្នករាល់គ្នាទៅជាមានអំណួត+ ហើយភ្លេចព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ជាព្រះដែលបានរំដោះអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបជាស្រុកដែលអ្នករាល់គ្នាធ្លាប់ធ្វើជាខ្ញុំបម្រើ។+ ១៥ គឺលោកហើយដែលបាននាំអ្នករាល់គ្នាឆ្លងកាត់តំបន់ស្ងាត់ជ្រងំធំៗនិងគួរឲ្យស្ញែងខ្លាច+ ដែលមានពស់មានពិសនិងខ្យាដំរី ជាវាលហួតហែងគ្មានទឹកទាល់តែសោះ។ លោកបានធ្វើឲ្យទឹកហូរចេញពីផ្ទាំងថ្ម+
-
-
ចម្រៀងសរសើរព្រះ ៧៨:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ លោកបំបែកថ្មនៅតំបន់ស្ងាត់ជ្រងំឲ្យចេញទឹក
រួចលោកឲ្យពួកគេផឹកទាល់តែឆ្អែត ដូចជាបានផឹកពីទឹកជ្រៅ។+
-