-
ដំណើរចាកចេញ ៣៣:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៣ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថែមទៀតថា៖ «ចូរចាកចេញពីទីនេះជាមួយនឹងបណ្ដាជនដែលអ្នកបាននាំចេញពីស្រុកអេហ្ស៊ីប។ រួចធ្វើដំណើរទៅទឹកដីដែលខ្ញុំបានស្បថនឹងអាប្រាហាំ អ៊ីសាក និងយ៉ាកុបថានឹងឲ្យដល់កូនចៅ*របស់ពួកគេ។+ ២ ខ្ញុំនឹងចាត់ទេវតាមួយរូបឲ្យទៅមុនអ្នក+ ហើយខ្ញុំនឹងបណ្ដេញជនជាតិកាណាន ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ចេញពីទឹកដីនោះ។+
-
-
ការបំភ្លឺច្បាប់ ៧:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ «ឥឡូវអ្នករាល់គ្នាហៀបនឹងចូលទៅចាប់យកស្រុកនោះទុកជាមត៌កហើយ។ ពេលដែលព្រះយេហូវ៉ានាំអ្នករាល់គ្នាចូលទៅ+ លោកនឹងបណ្ដេញប្រជាជាតិ+៧ដែលមានគ្នាច្រើនជាងនិងខ្លាំងក្លាជាងអ្នករាល់គ្នា+ គឺជនជាតិហេត ជនជាតិកឺកាស៊ី ជនជាតិអាម៉ូរី+ ជនជាតិកាណាន ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។+
-
-
យ៉ូស្វេ ៣:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ បន្ទាប់មក យ៉ូស្វេនិយាយថា៖ «អ្នករាល់គ្នានឹងដឹងថាព្រះដែលមានជីវិតរស់នៅ គឺនៅជាមួយនឹងអ្នករាល់គ្នា+ ហើយអ្នករាល់គ្នានឹងដឹងថាលោកនឹងបណ្ដេញជនជាតិកាណាន ជនជាតិហេត ជនជាតិហេវី ជនជាតិពេរិស៊ីត ជនជាតិកឺកាស៊ី ជនជាតិអាម៉ូរី និងជនជាតិយេប៊ូស ឲ្យចេញពីមុខអ្នករាល់គ្នា។+
-
-
នេហេមា ៩:៧, ៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ឱព្រះយេហូវ៉ាអើយ! លោកគឺជាព្រះដ៏ពិត លោកហើយដែលបានជ្រើសរើសអាប់រ៉ាម+ និងនាំគាត់ចេញពីក្រុងអឺ+ជាក្រុងរបស់ពួកខាល់ដេ ហើយបានប្ដូរឈ្មោះគាត់ទៅជាអាប្រាហាំវិញ។+ ៨ លោកបានឃើញចិត្តស្មោះត្រង់របស់គាត់។+ ហេតុនេះ លោកបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងគាត់ថានឹងឲ្យទឹកដីរបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិយេប៊ូស ជនជាតិកឺកាស៊ី ដល់គាត់និងកូនចៅរបស់គាត់។+ លោកបានធ្វើតាមពាក្យសន្យារបស់លោក ព្រោះលោកជាព្រះដ៏សុចរិត។
-