បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ២៤:១០, ១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ គ្រា​នោះ កូន​ប្រុស​ម្នាក់​របស់​ស្ត្រីជន​ជាតិ​អ៊ីស្រាអែល​ដែល​មាន​ប្ដី​ជា​ជន​ជាតិ​អេហ្ស៊ីប+ បាន​វាយ​តប់​គ្នា​ជា​មួយ​នឹង​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ទៀត​នៅ​ក្នុង​ជំរំ។ ១១ ពេល​នោះ កូន​ប្រុស​របស់​ស្ត្រីជន​ជាតិ​អ៊ីស្រាអែល​បាន​ជេរ​ប្រមាថ​ហើយ​ដាក់​បណ្ដាសា​នាម​ព្រះ។*+ ដូច្នេះ គេ​បាន​នាំ​កូន​ប្រុស​នោះ​ទៅ​ជួប​ម៉ូសេ។+ ម្ដាយ​របស់​កូន​នោះ​ឈ្មោះ​សេឡូមីត ជា​កូន​ស្រី​របស់​ឌីប្រាយ ដែល​មក​ពី​កុលសម្ព័ន្ធ​ដាន់។

  • ជំរឿនបណ្ដាជន ១៥:៣២, ៣៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣២ កាល​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​នៅ​តំបន់​ស្ងាត់​ជ្រងំ គេ​បាន​ឃើញ​បុរស​ម្នាក់​កំពុង​រើស​អុស​នៅ​ថ្ងៃ​ឈប់​សម្រាក។+ ៣៣ ដូច្នេះ គេ​ក៏​បាន​នាំ​គាត់​ទៅ​ជួប​ម៉ូសេ អេរ៉ុន និង​ពួក​ជំនុំ​ទាំង​មូល។

  • ការបំភ្លឺច្បាប់ ១:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ពេល​កាត់​ក្ដី អ្នក​រាល់​គ្នា​មិន​ត្រូវ​លម្អៀង​ឡើយ។+ អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​រឿង​ក្ដី​របស់​អ្នក​តូច​និង​អ្នក​ធំ+ ហើយ​មិន​ត្រូវ​ខ្លាច​មនុស្ស​ទេ+ ព្រោះ​អ្នក​រាល់​គ្នា​វិនិច្ឆ័យ​ជំនួស​ព្រះ។+ ប៉ុន្តែ បើ​មាន​រឿង​ក្ដី​ណា​ពិបាក អ្នក​រាល់​គ្នា​អាច​នាំ​មក​ឯ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​សម្រេច​ក្ដី​នោះ›។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក