-
ការបំភ្លឺច្បាប់ ៥:៧-១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ អ្នករាល់គ្នាមិនត្រូវគោរពប្រណិប័តន៍ព្រះណាផ្សេងទៀតក្រៅពីខ្ញុំទេ។+
៨ «‹អ្នករាល់គ្នាមិនត្រូវឆ្លាក់រូបណាមួយ+ ឬអ្វីក៏ដោយដែលមានរាងដូចអ្វីនៅលើមេឃ នៅផែនដី ឬនៅក្នុងទឹកឡើយ។ ៩ អ្នករាល់គ្នាមិនត្រូវក្រាបគោរពឬលង់ចិត្តទៅបម្រើដល់រូបទាំងនោះឡើយ+ ព្រោះខ្ញុំយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ខ្ញុំតម្រូវឲ្យមានភក្ដីភាពផ្ដាច់មុខ។+ ចំពោះពួកអ្នកដែលស្អប់ខ្ញុំ ខ្ញុំនឹងឲ្យកូនចៅពួកគេទទួលរងផលអាក្រក់ពីកំហុសរបស់ពួកគេដល់ទៅបីជំនាន់ ថែមទាំងដល់បួនជំនាន់ផង។+ ១០ ចំណែកឯពួកអ្នកដែលស្រឡាញ់ខ្ញុំព្រមទាំងកាន់តាមបញ្ញត្តិខ្ញុំវិញ ខ្ញុំនឹងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះពួកគេ រហូតដល់ទៅរាប់ពាន់ជំនាន់។
-