បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ៣៩:៧-៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ ក្រោយ​មក ប្រពន្ធ​របស់​ប៉ូទីផា ចាប់​ផ្ដើម​លួច​សម្លឹង​មើល​យ៉ូសែប ហើយ​និយាយ​ទៅ​គាត់​ថា​៖ ​«​ចូរ​មក​រួម​ដំណេក​ជា​មួយ​នឹង​ខ្ញុំ​»។ ៨ ប៉ុន្តែ យ៉ូសែប​បាន​បដិសេធ ហើយ​និយាយ​ទៅ​កាន់​នាង​ថា​៖ ​«​ចៅហ្វាយ​ខ្ញុំ​បាន​ឲ្យ​ខ្ញុំ​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់ ហើយ​ដោយ​សារ​មាន​ខ្ញុំ គាត់​មិន​ចាំ​បាច់​ខ្វល់​អំពី​អ្វី​ឡើយ។ ៩ បន្ទាប់​ពី​គាត់ មាន​តែ​ខ្ញុំ​ទេ​ដែល​ធំ​ជាង​គេ​ក្នុង​ផ្ទះ​នេះ។ គាត់​បាន​ឲ្យ​ខ្ញុំ​មាន​អំណាច​លើ​អ្វី​ៗ​ទាំង​អស់ លើក​លែង​តែ​លោក​ស្រី​ប៉ុណ្ណោះ ព្រោះ​លោក​ស្រី​ជា​ប្រពន្ធ​របស់​គាត់។ ដូច្នេះ តើ​ខ្ញុំ​អាច​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចំពោះ​ព្រះ ដោយ​ធ្វើ​អំពើ​ដ៏​អាក្រក់​ក្រៃ​លែង​ដូច​នេះ​ម្ដេច​បាន?​»។+

  • ការបំភ្លឺច្បាប់ ៥:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​ផិត​ក្បត់​ជា​ដាច់​ខាត។+

  • សុភាសិត ៦:៣២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣២ អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នឹង​ស្ត្រី​ឯ​ទៀត អ្នក​នោះ​ជា​មនុស្ស​ឥត​ចេះ​ពិចារណា។*

      គាត់​រក​រឿង​បំផ្លាញ​ខ្លួន​ឯង។+

  • ម៉ាថាយ ៥:២៧, ២៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៧ ​«​អ្នក​រាល់​គ្នា​ធ្លាប់​ឮ​គេ​ថា​៖ ‹អ្នក​មិន​ត្រូវ​ផិត​ក្បត់​ឡើយ›។+ ២៨ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​សម្លឹង​មើល​ស្រី+រហូត​ដល់​កើត​មាន​ចិត្ត​ស្រើប​ស្រាល អ្នក​នោះ​បាន​ផិត​ក្បត់​ជា​មួយ​នឹង​នាង​នៅ​ក្នុង​ចិត្ត​រួច​ហើយ។+

  • រ៉ូម ១៣:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ព្រោះ​ច្បាប់​ចែង​ថា​៖ ​«​អ្នក​មិន​ត្រូវ​ផិត​ក្បត់+ អ្នក​មិន​ត្រូវ​ធ្វើ​ឃាតកម្ម+ អ្នក​មិន​ត្រូវ​លួច+ អ្នក​មិន​ត្រូវ​ប៉ង​ប្រាថ្នា​ចង់​បាន​របស់​អ្នក​ដទៃ​»​+ ហើយ​បញ្ញត្ដិ​ផ្សេង​ទៀត​បាន​ត្រូវ​សង្ខេប​ក្នុង​ពាក្យ​ថា​៖ ​«​អ្នកត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក​»។+

  • កូរិនថូសទី១ ៦:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ ចូរ​រត់​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ!*+ អំពើ​ខុស​ឆ្គង​ឯ​ទៀត​ដែល​មនុស្ស​ប្រព្រឹត្ត​គឺ​នៅ​ខាង​ក្រៅ​រូប​កាយ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អ្នក​នោះ​កំពុង​ធ្វើ​ខុស​ចំពោះ​រូប​កាយ​ខ្លួន។+

  • ហេប្រឺ ១៣:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​គ្នា​ចាត់ទុក​អាពាហ៍ពិពាហ៍​ជា​អ្វី​ដែល​មាន​តម្លៃ ហើយ​ចូរ​ឲ្យ​ការ​រួម​រស់​ជា​ប្ដី​ប្រពន្ធ​ឥត​សៅហ្មង+ ព្រោះ​ព្រះ​នឹង​វិនិច្ឆ័យ​ទោស​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ*និងអ្នក​ផិត​ក្បត់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក