-
ច្បាប់លេវី ២៥:៣៥, ៣៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៥ «‹បើអ្នកជិតខាងដែលជាជនរួមជាតិរបស់អ្នករាល់គ្នា ធ្លាក់ខ្លួនក្រមិនអាចផ្គត់ផ្គង់ខ្លួនបាន អ្នករាល់គ្នាត្រូវជួយទំនុកបម្រុងគាត់+ ដើម្បីគាត់អាចរស់នៅតទៅទៀត ដូចដែលអ្នកជួយជនបរទេសនិងអ្នកស្នាក់នៅបណ្ដោះអាសន្នដែរ។+ ៣៦ អ្នករាល់គ្នាមិនត្រូវយកការប្រាក់ឬកេងចំណេញពីគាត់ឡើយ+ ដើម្បីគាត់អាចរស់នៅតទៅទៀត។ អ្នករាល់គ្នាត្រូវកោតខ្លាចព្រះរបស់ខ្លួន។+
-
-
ការបំភ្លឺច្បាប់ ២៣:១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ «អ្នករាល់គ្នាមិនត្រូវយកការពីជនរួមជាតិខ្លួនទេ+ ទោះជាប្រាក់ ស្បៀងអាហារ ឬអ្វីណាក៏ដោយដែលអាចយកការបាន។
-
-
លូកា ៦:៣៤, ៣៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៤ ម្យ៉ាងទៀត ប្រសិនបើអ្នករាល់គ្នាឲ្យអ្នកណាខ្ចី* ហើយសង្ឃឹមថាអ្នកនោះនឹងសងវិញ តើមានគុណបំណាច់អ្វី?+ សូម្បីតែអ្នកប្រព្រឹត្តអំពើខុសឆ្គង ក៏ឲ្យអ្នកផ្សេងទៀតដែលប្រព្រឹត្តអំពើខុសឆ្គងខ្ចីដែរ ដើម្បីអាចទទួលសំណងគ្រប់ចំនួន។ ៣៥ ផ្ទុយទៅវិញ ចូរបន្តស្រឡាញ់សត្រូវរបស់អ្នក ហើយប្រព្រឹត្តអំពើល្អ ថែមទាំងឲ្យគេខ្ចី ដោយមិនសង្ឃឹមថាគេនឹងសងវិញឡើយ។+ បើធ្វើដូច្នេះ អ្នករាល់គ្នានឹងមានរង្វាន់យ៉ាងធំ ហើយនឹងទៅជាកូនរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ពីព្រោះលោកមានចិត្តសប្បុរសចំពោះមនុស្សរមិលគុណនិងមនុស្សទុច្ចរិត។+
-