-
ដំណើរចាកចេញ ២០:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ អ្នករាល់គ្នាមិនត្រូវក្រាបគោរពឬលង់ចិត្តទៅបម្រើរូបទាំងនោះឡើយ+ ព្រោះខ្ញុំជាយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ខ្ញុំតម្រូវឲ្យមានភក្ដីភាពផ្ដាច់មុខ។+ ចំពោះពួកអ្នកដែលស្អប់ខ្ញុំ ខ្ញុំនឹងឲ្យកូនចៅពួកគេទទួលរងផលអាក្រក់ពីកំហុសពួកគេដល់ទៅបីជំនាន់ ថែមទាំងដល់បួនជំនាន់ផង។
-
-
ច្បាប់លេវី ១៨:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តតាមពួកអ្នកស្រុកអេហ្ស៊ីប ជាស្រុកដែលអ្នករាល់គ្នាធ្លាប់រស់នៅ ហើយក៏មិនត្រូវប្រព្រឹត្តតាមពួកអ្នកស្រុកកាណាន ជាស្រុកដែលខ្ញុំនឹងនាំអ្នករាល់គ្នាទៅនៅនោះដែរ។+ អ្នករាល់គ្នាមិនត្រូវដើរតាមគន្លងរបស់ពួកគេឡើយ។
-
-
ការបំភ្លឺច្បាប់ ១២:៣០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣០ ក្រោយពីលោកធ្វើដូច្នោះហើយ ចូរអ្នករាល់គ្នាប្រយ័ត្នកុំដើរតាមគន្លងរបស់ពួកគេក្រែងលោធ្លាក់ចូលក្នុងអន្ទាក់របស់ពួកគេ។ អ្នករាល់គ្នាមិនត្រូវសួរនាំអំពីព្រះរបស់ពួកគេថា៖ ‹តើប្រជាជាតិទាំងនេះមានទម្លាប់បម្រើព្រះរបស់ពួកគេដូចម្ដេចទៅ? ខ្ញុំចង់ដឹងដើម្បីធ្វើតាមដែរ›។+
-
-
ប្រវត្តិហេតុទី២ ៣៣:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ គាត់បានប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត គឺប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើម តាមប្រជាជាតិនានាដែលព្រះយេហូវ៉ាបានបណ្ដេញចេញពីមុខជនជាតិអ៊ីស្រាអែល។+
-