-
ដំណើរចាកចេញ ៣៥:៤-៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ បន្ទាប់មក ម៉ូសេបាននិយាយទៅកាន់បណ្ដាជនអ៊ីស្រាអែលបន្ថែមទៀតថា៖ «ព្រះយេហូវ៉ាបានបង្គាប់ដូច្នេះថា៖ ៥ ‹ចូរនាំយកវិភាគទានមកជូនព្រះយេហូវ៉ា។+ ចូរឲ្យគ្រប់គ្នាដែលមានចិត្តចង់ជូនវិភាគទាន យកមកជូនព្រះយេហូវ៉ាដោយស្ម័គ្រពីចិត្ត។+ វិភាគទានទាំងនោះរួមមាន៖ មាស ប្រាក់ ស្ពាន់ ៦ អំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ* អំបោះពណ៌ក្រហម ក្រណាត់សាច់ល្អ រោមពពែ+ ៧ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ស្បែកទន់* ឈើអាកាស្យា ៨ ប្រេងសម្រាប់ចង្កៀង ប្រេងក្រអូប*សម្រាប់លាយធ្វើប្រេងបរិសុទ្ធ* និងសម្រាប់លាយធ្វើគ្រឿងក្រអូប+ ៩ ព្រមទាំងត្បូងអូនីក្ស និងត្បូងឯទៀតសម្រាប់ដាំលើអាវអេផូឌ+ និងប្រដាប់បាំងទ្រូង។+
-
-
ប្រវត្តិហេតុទី១ ២៩:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ បណ្ដាជនទាំងអស់រីករាយត្រេកអរ ព្រោះពួកគេបានជូនអំណោយដល់ព្រះយេហូវ៉ាយ៉ាងស្មោះអស់ពីចិត្ត+ ហើយស្ដេចដាវីឌក៏មានអំណរក្រៃលែងដែរ។
-