-
ហេប្រឺ ៩:៤, ៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ បន្ទប់នេះមានប្រដាប់សម្រាប់ដុតគ្រឿងក្រអូបធ្វើពីមាស+ ព្រមទាំងហឹបនៃកិច្ចព្រមព្រៀង+ដែលស្រោបមាស+ ហើយក្នុងហឹបនោះមានម៉ាណាក្នុងក្រឡមាសមួយ+ និងមានដំបងរបស់អេរ៉ុនដែលចេញពន្លក+ ព្រមទាំងមានបន្ទះថ្ម+នៃកិច្ចព្រមព្រៀងផងដែរ។ ៥ នៅលើហឹបនោះមានរូបចេរូប៊ីនពីរដ៏រុងរឿងដែលចោលស្រមោលលើគម្រប*ហឹបនោះ។+ ប៉ុន្តែ នៅពេលនេះយើងមិនត្រូវរៀបរាប់យ៉ាងល្អិតល្អន់អំពីរឿងទាំងនេះទេ។
-