-
ច្បាប់លេវី ២៤:២, ៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ «ចូរបង្គាប់បណ្ដាជនអ៊ីស្រាអែលឲ្យនាំយកប្រេងអូលីវសម្រាំងដ៏ល្អបំផុតមកជូនអ្នក សម្រាប់អុជចង្កៀងឲ្យភ្លឺជានិច្ច+ ៣ គឺចង្កៀងដែលតម្កល់នៅខាងមុខវាំងននបាំងហឹបនៃសេចក្ដីរំលឹកក្នុងត្រសាលជំនុំ។ អេរ៉ុនត្រូវរៀបចំអុជចង្កៀងនោះឲ្យភ្លឺពីល្ងាចដល់ព្រឹក នៅចំពោះព្រះយេហូវ៉ាជានិច្ច។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់តាមគ្រប់ជំនាន់តរៀងទៅ។
-
-
ជំរឿនបណ្ដាជន ៨:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ «ចូរប្រាប់អេរ៉ុនថា៖ ‹ពេលអ្នកអុជចង្កៀងទាំង៧ ត្រូវរៀបចំយ៉ាងណាឲ្យពន្លឺពីចង្កៀងជះទៅខាងមុខជើងចង្កៀង›»។+
-
-
ប្រវត្តិហេតុទី២ ១៣:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ រៀងរាល់ព្រឹករៀងរាល់ល្ងាច ពួកគេតែងតែជូនគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា+ ព្រមទាំងដុតគ្រឿងក្រអូបជូនលោកផង។+ ពួកគេក៏ដាក់នំប៉័ងតាំងទុក+នៅលើតុមាសសុទ្ធដែរ។ ពួកគេអុជចង្កៀងដាក់លើជើងចង្កៀងមាស+រៀងរាល់ល្ងាច។+ យើងធ្វើដូច្នេះដោយសារយើងយកចិត្តទុកដាក់បំពេញភារកិច្ចរបស់យើងជូនព្រះយេហូវ៉ា។ ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នាបានបោះបង់ចោលលោកហើយ។
-