-
ដំណើរចាកចេញ ៣៩:៨-១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ បន្ទាប់មក គាត់ធ្វើប្រដាប់បាំងទ្រូង+ដូចអាវអេផូឌដែរ ដោយប្រើអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ អំបោះពណ៌ក្រហម អំបោះល្អដែលវេញចូលគ្នា និងសរសៃមាស។ គាត់ធ្វើប្រដាប់បាំងទ្រូងនោះ តាមលំនាំអ្នកដេរប៉ាក់។+ ៩ ពេលបត់ប្រដាប់បាំងនោះជាពីរ វាមានរាងបួនជ្រុង គឺបណ្ដោយប្រវែងមួយចំអាម* និងទទឹងប្រវែងមួយចំអាម ១០ ហើយនៅលើប្រដាប់បាំងនោះ ពួកគេដាំត្បូងបួនជួរ។ ជួរទី១ មានត្បូងទទឹម ត្បូងថូផាស និងត្បូងមរកត។ ១១ ជួរទី២ មានត្បូងថឺខយ ត្បូងកណ្ដៀង និងត្បូងយ៉ាស្បា។ ១២ ជួរទី៣ មានត្បូងលេសិម ត្បូងថ្មកែវ និងត្បូងអេម៉ាទេស។ ១៣ ជួរទី៤ មានត្បូងគ្រីសូឡែត ត្បូងអូនីក្ស និងត្បូងហ្គេច។ ពួកគេដាំត្បូងទាំងនោះក្នុងគ្រោងមាស។ ១៤ ត្បូងទាំងនោះមានឈ្មោះកូនប្រុសទាំង១២របស់អ៊ីស្រាអែល ដែលជាឈ្មោះតំណាងកុលសម្ព័ន្ធទាំង១២។ ឈ្មោះនៅលើត្បូងនីមួយៗ ត្រូវឆ្លាក់តាមលំនាំនៃការឆ្លាក់ត្រា។
-