-
ដំណើរចាកចេញ ៣៩:១៩-២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ នៅគែមខាងក្រោមសងខាងប្រដាប់បាំងទ្រូង ពួកគេធ្វើកងមាសពីរទៀតដាក់ភ្ជាប់ខាងក្នុងទល់នឹងអាវអេផូឌ។+ ២០ រួចមក ពួកគេធ្វើកងមាសពីរទៀតដាក់នៅខាងមុខអេផូឌ ក្រោមផ្នែកសងខាងស្មា ជិតកន្លែងដែលភ្ជាប់គ្នា ខាងលើខ្សែក្រវាត់អេផូឌ។ ២១ បន្ទាប់មក ពួកគេយកខ្សែធ្វើពីអំបោះពណ៌ខៀវ មកចងកងនៃប្រដាប់បាំងទ្រូងភ្ជាប់នឹងកងនៃអាវអេផូឌ។ យ៉ាងនេះ ប្រដាប់បាំងទ្រូងនឹងមិនរបូតពីអាវអេផូឌ ហើយនៅខាងលើខ្សែក្រវាត់។ ពួកគេបានធ្វើដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។
-