-
ដំណើរចាកចេញ ២៨:១-៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ «អ្នកត្រូវហៅអេរ៉ុនបងប្រុសរបស់អ្នក ព្រមទាំងកូនប្រុសៗរបស់គាត់ពីចំណោមបណ្ដាជនអ៊ីស្រាអែល ដើម្បីឲ្យពួកគាត់បម្រើជាសង្ឃដល់ខ្ញុំ+ គឺអេរ៉ុន+ ណាដាប អាបាយហ៊ូ+ អេលាសារ និងអ៊ីតតាម៉ា។+ ២ អ្នកត្រូវធ្វើសម្លៀកបំពាក់បរិសុទ្ធឲ្យអេរ៉ុន សម្រាប់លម្អនិងជាកិត្តិយសដល់គាត់។+ ៣ អ្នកត្រូវប្រាប់ជាងជំនាញ គឺអស់អ្នកដែលខ្ញុំផ្ដល់ប្រាជ្ញាឲ្យ+ ហើយពួកគេនឹងធ្វើសម្លៀកបំពាក់ឲ្យអេរ៉ុនសម្រាប់ញែកគាត់ជាបរិសុទ្ធ ដើម្បីគាត់អាចបម្រើជាសង្ឃដល់ខ្ញុំ។
-
-
ដំណើរចាកចេញ ២៨:៤៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៣ អេរ៉ុននិងកូនប្រុសៗគាត់ត្រូវស្លៀកខោនោះ ពេលចូលក្នុងត្រសាលជំនុំ ឬពេលចូលទៅឯទីបូជាដើម្បីបំពេញកិច្ចបម្រើនៅកន្លែងបរិសុទ្ធ។ យ៉ាងនោះ ពួកគាត់នឹងគ្មានទោស ហើយមិនត្រូវស្លាប់ទេ។ នេះជាច្បាប់សម្រាប់អេរ៉ុននិងកូនចៅរបស់គាត់ជាដរាបតទៅ។
-